ប៉ារ៉ាហ្គាយ៖ ពិតជាករណីកម្រនឹងឃើញពិតមែន ដែលមនុស្សជិះម៉ូតូសុខៗ ស្រាប់តែសត្វគោសំដៅមកហក់ធាក់អ្នកជិះឱ្យធ្លាក់ពីលើម៉ូតូតែម្តង។

ហេតុការណ៍នៅពេលនោះ

ហេតុការណ៍ក៏កម្រនឹងឃើញនេះ បានកើតឡើងនៅក្នុងទីក្រុង Capiata កាលពីពេលថ្មីៗកន្លងទៅនេះ។  មុនកើតហេតុនារីម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានគោមួយហ្វូងមិនដឹងចេញមកពីណា ទើបនាងព្យាយាមជិះអែបខាងតែមិនដឹងជាមូលហេតុអ្វីស្រាប់តែមានគោមួយក្បាលទំនងជាបានមើលកុនហុងកុងក៏មិនដឹង ស្រាប់តែប្រើក្បាច់គុនកុងហ្វូ ហក់ធាក់នារីរងគ្រោះបណ្តាលឱ្យនាងដួលធ្លាក់ពីលើម៉ូតូយកតែម្តង ហើយគោក៏រត់ទៅបាត់។  រំពេចនោះ អ្នកជិះម៉ូតូម្នាក់ទៀតដែលបានមកដល់កន្លែងកើតហេតុ បានឈប់ជួយលើកនាងឡើងដែរ។ សំណាងល្អនាងមិនមានរបួសធ្ងន់ធ្ងរអ្វីទេ ក៏បន្តដំណើរទៅមុខទៀត។

វីដេអូនេះត្រូវបានចែករំលែកតៗគ្នានៅលើអ៊ីនធើណេត និងមានការចុចទស្សនាជាច្រើនម៉ឺនដង។ អ្នកខ្លះបាននិយាយថា មកពីវាភ្ញាក់ ទើបវាហក់ធាក់អ្នកបើកម៉ូតូបែបនេះ។ អ្នកខ្លះទៀតក៏និយាយថា ពិតជាចង្រៃមែន ហើយក៏អាណិតនាងណាស់ដែរ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]