កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនធំដែលបានតាមដានទស្សនានូវ កម្មវិធីប្រគំតន្រ្តីធំប្រចាំឆ្នាំ MAMA ២០១៨ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ នៅប្រទេសជប៉ុន ប្រាកដជាបានចាប់អារម្មណ៍ទាក់ក្រសែភ្នែកជាមិនខាន ជាមួយនឹង ការសម្តែងរបស់ក្រុមចម្រៀងបុរសសង្ហា MONSTA X

គួរឲ្យដឹងថា ក្នុងអំឡុងពេលសម្តែងពិសេសនូវបទចម្រៀង «Shoot Out» ក្រុមចម្រៀងប្រុសរូបសង្ហា MONSTA X បានធ្វើឲ្យអ្នកគាំទ្រស្ទើរទប់ចិត្តមិនបាន ជាមួយនឹងការសម្តែងដែលពោរពេញទៅដោយថាមពល មិនតែការក្បាច់រាំ ការច្រៀង ឬលេងទឹកមុខជាដើម។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំជើបរំជួលជាងនេះទៅទៀតនោះ គឺសមាជិកមួយរូបរបស់ MONSTA X តារាចម្រៀងប្រុស Wonho ថែមទាំងបានបង្ហាញនូវភាពស៊ិចស៊ីរបស់ខ្លួន ជាមួយនឹងការហែកអាវ បញ្វេញសាច់ដុំល្វែងលើយ៉ាងសខ្ចី បង្អួតភ្នែកទស្សនិកជនឲ្យស្រែក យ៉ាងខ្លាំង ថែមទៀតផង៕

បើចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

Monsta X
Monsta X
Monsta X
Monsta X
Monsta X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]