ភ្នំពេញ៖ ​ការវិវត្តន៍នៃអាយុកាល គឺជាច្បាប់ធម្មជាតិ ប៉ុន្តែការធ្វើឱ្យសម្រស់ និងសុខភាពមានភាពកាន់តែប្រសើរឡើងទៅតាមអាយុកាលនោះ គឺជារឿងចាំបាច់បំផុតដែលយើងត្រូវធ្វើ និងអាចធ្វើបាន។ ទាំងនេះ គឺជាគន្លឹះដ៏សាមញ្ញបំផុត ដែលអាចជួយយើងឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាតចាប់តាំងពីខាងក្នុងមក។

ពេលវេលាកាន់តែកន្លងទៅ ទម្លាប់នៃការថែរក្សាស្បែកក៏ត្រូវមានការផ្លាស់ប្តូរផងដែរ។ ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ពណ៌ស្បែក ភាពរលោងនៃស្បែកជាដើម។ ដូច្នេះហើយការថែរក្សាស្បែកត្រូវតែធ្វើឡើងទៅតាមមូលដ្ឋាន ដែលអាចធ្វើឱ្យស្បែកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានភាពភ្លឺថ្លា។

១. ទទួលទានអាហារ ដែលល្អសម្រាប់សុខភាព

អាហារដែលអ្នកត្រូវទទួលទានរួមមាន បន្លែ និងផ្លែឈើ ព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយរបស់យើង ដែលអាចធ្វើឱ្យស្បែកមានសុខភាពល្អ។

បន្លែសុខភាព

២. ការធ្វើលំហាត់ប្រាណ

យើងត្រូវដើរ ៣០ នាទី ឬក៏ទៅក្លឹបហាត់ប្រាណ។ យើងត្រូវរៀបចំពេលវេលាឱ្យបានត្រឹមត្រូវដើម្បីហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះវាមិនគ្រាន់តែជួយសម្អាតស្បែកប៉ុណ្ណោះទេ ថែមទាំងជួយសម្អាតកោសិកាឈាមក្នុងស្បែកទៀតផង។ ការធ្វើលំហាត់ប្រាណក៏អាចកម្ចាត់កាកសំណល់លើស្បែកបានផងដែរ។ ជាពិសេសវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ការពារការកើតមុន និងជួយសុខភាពទូទៅផងដែរ។ ការដែលមានសុខភាពល្អ និងរាងកាយមាំមួនស្មើនឹងមានស្បែកស្អាតតាមបែបធម្មជាតិ។

ការហាត់ប្រាណ

៣. ការទទួលទានទឹក

ដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុងមក សូមញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់។ អ្នកជំនាញបានណែនាំឱ្យទទួលទានទឹកយ៉ាងតិចពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ និងរៀងរាល់ថ្ងៃ។ ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងសុខភាពរាងកាយ និងសុខភាពស្បែក។ ទឹកក៏អាចជួយបណ្តេញជាតិពុលក្នុងរាងកាយរបស់យើងបានផងដែរ។

៤. ត្រូវថែទាំសុខភាពឱ្យបានល្អ

សម្រាប់អ្នកដែលតែងតែធ្វើវាជាប្រចាំគួរតែកាត់បន្ថយការជក់បារី និងទទួលទានគ្រឿងស្រវឹង។ សកម្មភាពទាំងអស់នេះគឺជាការ ដែលយកជាតិពុលចូលក្នុងរាងកាយដែលជាមូលហេតុចម្បងក្នុងការធ្វើឱ្យស្បែកមានសុខភាពមិនល្អ។ សូមកាត់បន្ថយទម្លាប់នៃការធ្វើរឿងទាំងនេះ នោះស្បែកក៏ដូចជាសុខភាពរបស់អ្នកប្រាកដជាមានភាពប្រសើរឡើង។

៥. លាបគ្រីមសម្រាប់ការពារស្បែកពេលយប់

សូមប្រើប្រាស់គ្រីមនៅពេលយប់ ដែលអាចជួយធ្វើឱ្យស្បែករបស់អ្នកសម្រាក និងមានភាពស្រស់ស្អាតនៅពេលដែលអ្នកគេង។ គ្រីមលាបនៅពេលយប់ គឺត្រូវបានគេដឹងថាវាអាចជួយឱ្យស្បែករបស់អ្នកមានសំណើម និងកាត់បន្ថយក៏ដូចជាធ្វើការជួសជុលកោសិកាស្បែកខូច។

៦. ឡេលាបខ្លួន

ផ្ទៃមុខរបស់យើងមិនមែនជាកន្លែងតែមួយគត់ ដែលត្រូវយកចិត្តទុកដាក់ថែរក្សានោះទេ។ ដើម្បីទទួលបានស្បែកស្អាតពេញមួយតួខ្លួននោះអ្នកត្រូវប្រាកដថាអ្នកបានលាបឡេពេញតួខ្លួនរបស់អ្នកឱ្យបាន ២ ដងក្នុង ១ ថ្ងៃ។ សូមផ្តោលើការថែរក្សាស្បែកដែលងាយនឹងស្ងួត និងជាំ ឬក្រិនដូចជា កែងដៃ ក្បាលជង្គង់ និងកែងជើងជាដើម។

តែជាសំណាងល្អ អ្នកទាំងអស់គ្នាក៏អាចទទួលបានស្បែកស្អាតបំផុតយ៉ាងងាយស្រួលផងដែរជាមួយនឹងផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE ដែលសម្បូរទៅដោយសារធាតុចម្រាញ់ពីធម្មជាតិពីផ្កាសាគូរ៉ា លីកូរីស (ឈើអែម) ផ្លែប៊ឺរី ផ្លែទទឹម ជាមួយនឹងការបន្ថែម វីតាមីន ៣ ប្រភេទ ដូចជា វីតាមីន ប៊េស្រ៊ី វីតាមីនស៊ី និងវីតាមីនអ៊ី។ សារធាតុចម្រាញ់ទាំងអស់ដែលមានក្នុងសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE នេះពិតជាអាចធ្វើឱ្យស្បែករបស់យើងភ្លឺរលោង និងសស្អាតតាមបែបធម្មជាតិពិតៗ៕

ស៊ូគូប៊ូស៊ុ ULTIMATE WHITE
ស៊ូគូប៊ូស៊ុ ULTIMATE WHITE
ស៊ូគូប៊ូស៊ុ ULTIMATE WHITE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]