ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងប្រចាំផលិតកម្មធំៗក្នុងស្រុកដូចជា ផលិតកម្មរស្មីហង្សមាស ផលិតកម្មថោន និងផលិតកកម្មសាន់ដេ ប្រិយមិត្តច្បាស់ជាស្គាល់ហើយ នូវតារាចម្រៀងវ័យក្មេងដ៏ស្រស់សោភាពកញ្ញា ទេព បូព្រឹក្ស កញ្ញា វីរៈនិច្ច និងកញ្ញា រ៉ាប៊ី ព្រោះពួកគេសុទ្ធសឹងតែមាន ភាពល្បីល្បាញមិនចាញ់តារារៀមច្បង និងជាតារាចម្រៀងដែលពោពេញដោយសមត្ថភាព។

តួយ៉ាង កាលពីម្សិលមិញ តារាស្រីមកពីបីផលិតកម្មផ្សេងគ្នារូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថានេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញតារាវ័យក្មេងមកពីផលិតកម្មធំៗទាំងបី ថតរូបជុំគ្នាបែបនេះ។

ម៉្យាងវិញទៀត អ្នកគាំទ្របានសរសើរដល់សម្រស់របស់តារាស្រីទាំងនេះមិនដាច់ពីមាត់ ព្រោះនៅពេលដែលថតជុំគ្នាបែបនេះ ពួកគេពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់រូបមួយសន្លឹកដែលស្រីស្អាតទាំងបី ថតរូបជុំគ្នានេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិបាកនឹងបែងចែកថា តើតារាចម្រៀងរូបណាស្រស់ស្អាតជាងគេ។

ដូច្នេះហើយ ប្រិយមិត្តអ្នកអានជួយដាក់ពិន្ទុទៅមើល សម្រាប់រូបថតមួយសន្លឹកនេះ តើតារាស្រីរូបណាមានសម្រស់ស្រស់ស្អាតជាងគេ?

កញ្ញា ទេព បូព្រឹក្ស
កញ្ញា រ៉ាប៊ី
កញ្ញា វីរៈនិច្ច
បូព្រឹក្ស និច្ច និងរ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី