ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង អ្នកនាង Chompoo គឺជាតារាស្រីមួយដួង ដែលមានអត្តចរិតរួសរាយ ពូកែលេងសើចច្រើន និងជាពិសេស ជាអ្នកម្ដាយគំរូម្នាក់ ដែលមើលពិតជារឹងមាំ ក្លាហ៊ានមែនទែន។

តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះ គឺថានាពេលថ្មីនេះៗ អ្នកម្ដាយកូនភ្លោះដ៏ស្រស់ស្អាតរូបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានហ៊ានបើកបង្ហាញពីជំងឺដ៏កាចសាហាវមួយ ដែលរូបនាងបានលាក់ទុកជាយូរមកហើយផងនោះ។

តាមរយៈការផ្ដល់កិច្ចសម្ភាសន៍កាលពីថ្ងៃម្សិលមិញនេះ តារាស្រី អ្នកនាង Chompoo បានប្រាប់ទៅកាន់អ្នកកាសែតថា រូបនាងពិតជាកើតមានជំងឺផ្លូវចិត្តពិតប្រាកដមែន ដោយជំងឺមួយនេះ បានកើតឡើងតាំងតែពីនាងចាប់ផ្ដើមមានផ្ទៃពោះមកម្ល៉េះ។ ជាមួយគ្នានោះ នាងក៏បានបន្ថែមទៀតផងដែរថា ជំងឺនេះបានធ្វើឲ្យនាងគិតច្រើនរហូតដល់គេងមិនលក់ និងជាពិសេសដល់ថ្នាក់ពេលខ្លះ អង្គុយយំម្នាក់ឯងដូចមនុស្សឆ្កួតក៏មានដែរ។

យ៉ាងណាក្ដី ទន្ទឹមនឹងនោះដែរ ក៏មានមហាជនដែលជាប្រិយមិត្តអ្នកគាំទ្រ និងមិត្តសិល្បៈមួយចំនួន ក៏បានលើកទឹកចិត្ត និងផ្ដល់ជាកម្លាំងចិត្តដល់តារាស្រីរូបនេះ ជាច្រើនផងដែរ៕ 

Chompoo
Chompoo
Chompoo និងកូន
Chompoo និងកូន
Chompoo និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]