ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍​ព័ត៌មានបានបឋមបាន​ឱ្យ​ដឹង​ថា នៅថ្ងៃទី​១៤ ធ្នូ ឆ្នាំ​​២០១៨ នេះ សិស្ស​ជា​ច្រើន​នាក់ នៅ​វិទ្យាល័យ​កោះធំ ស្ថិត​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​​សារ​អាកា​រៈ​ពុល។

ការ​ពុល​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ពុល​ចំណីអាហារ​ដែល​លក់​នៅ​ក្នុង​បរិវេណ​សាលា។ ទោះ​យ៉ាងណា ពួក​គេ​ត្រូ​វបាន​គ្រូ​ៗ​ចាត់ចែង​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំ​ផង​ដែរ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]