កោះកុង៖ កាលពីពេលយប់មិញនេះ លោកអ៊ឹម ជីវ៉ា បានធ្វើដំណើរទៅកាន់ ខេត្តកោះកុង ដើម្បីទៅចូលរួមបុណ្យសមុទ្រ បានជួបរឿងដ៏រន្ធត់យ៉ាងខ្លាំង ជាមួយនឹងក្រុមការងារ ខណៈពេលដែលធ្វើដំណើរទៅដល់ស្រុកស្រែអំបិល។

ដល់ចំណុចកើតហេតុនៅលើទឹកដីស្រុកស្រែអំបិល រថយន្តរបស់លោកត្រូវបានក្រឡាប់ខ្ទេចអស់ និងធ្វើឲ្យអ្នកនៅក្នុងរថយន្តត្រូវរបួស រី​ឯលោកមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ក៏មានបុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។

តាមរយៈការរៀបរាប់របស់លោក ក៏បានបន្ថែមយ៉ាងដូច្នោះថា៖«បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ តែខ្ញុំបាទ និងក្រុមការងារបួននាក់ទៀតមិនអីទេ លើកទី១ហើយខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿង និងទេទុកសម្រាប់ទៅណាមកណាពេលនេះ ជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ»។

បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រពិតជារន្ធត់នៅក្នុងចិត្ត ដែលលោកបានជួបរឿងបែបនេះ តែទោះជាយ៉ាងណាពិតជាសោកស្តាយបំផុតដល់បុរសម្នាក់ ដែលបានបាត់បង់ជីវិតចោលគ្រួសារ ត្រឹមមួយរយៈពេលដ៏ខ្លី ក្នុងហេតុការណ៍មួយនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ៉ឹម ជីវ៉ា មុនពេលគ្រោះថ្នាក់
អ៉ឹម ជីវ៉ា មុនពេលគ្រោះថ្នាក់
អ៉ឹម ជីវ៉ា មុនពេលគ្រោះថ្នាក់
អ៉ឹម ជីវ៉ា មុនពេលគ្រោះថ្នាក់
រថយន្ត អ៉ឹម ជីវ៉ា ត្រូវក្រឡាប់
រថយន្ត អ៉ឹម ជីវ៉ា ត្រូវក្រឡាប់
រថយន្ត អ៉ឹម ជីវ៉ា ត្រូវក្រឡាប់
រថយន្ត អ៉ឹម ជីវ៉ា ត្រូវក្រឡាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា