ភ្នំពេញ៖ តារាសម្តែងនិយមសម្តែងជាតួឪពុក លោកប្រាក់ សារួន បានឈរឈ្មោះនៅលើវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ឃើញថាលោកហាក់ដូចជាស្ងប់ស្ងាត់ ទៅលើការងារទាំងនេះ ព្រោះរាល់កម្មវិធី ឬក៏តាមរយៈការសម្តែងរឿងភាគ គឺមិនឃើញដូចមុននោះទេ។

យោងតាមរយៈបណ្តាញសង្គមផ្លូវការរបស់តារាជើងចាស់រូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាត្រឹមមួយរយៈពេលដ៏ខ្លី លោកក៏ស្រាប់តែមានជំងឺដ៏ធ្ងន់ធ្ងរមួយ ដែលត្រូវធ្វើឲ្យតារាប្រុសរូបនេះ ទៅមន្ទីរពេទ្យពិនិត្យព្យាបាលជាញឹកញាប់។

ជំងឺរបស់លោកត្រូវបានគេដឹងថាជាជំងឺដ៏សាហាវមួយ ដែលធ្វើឲ្យភ្នែករបស់លោកមានសភាពចេញជាពណ៌លឿន ដោយជាជំងឺថ្លើមប្រភេទធ្ងន់ធ្ងរ និងត្រូវការព្យាបាលជាបន្ទាប់ ដើម្បីឲ្យលោកទទួលបាននូវសុវត្ថិភាព មិនត្រឹមតែប៉ុណ្ណោះ ជំងឺមួយនេះក៏ត្រូវការចំណាយថវិកាយ៉ាងច្រើន និងធ្វើឲ្យមុខមាត់លោកប្រែជាស្លេកស្លាំងខ្លាំង។

ក្រោយពីទទួលបានដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសុទ្ធនៅក្នុងអារម្មណ៍ ព្រោះមិននឹកស្មានថាត្រឹមមួយរយៈពេលដ៏ខ្លីលោកក៏ត្រូវជួបរឿងពិបាកបែបនេះ។ គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះតែងតែ ព្យាយាមចេញទៅមើលជំងឺរបស់ខ្លួននៅមន្ទីរពេទ្យជាច្រើន ដោយក្នុងនោះលោកក៏បានចេញទៅដ់លមន្ទីរពេទ្យថៃផងដែរ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

លោកប្រាក់ សារួន
លោកប្រាក់ សារួន
លោកប្រាក់ សារួន
ស្ថានភាពប្រាក់ សារួន
ស្ថានភាពប្រាក់ សារួន ទឹកមុខស្លេក
ប្រាក់ សារួន តែងតែចូលមន្ទីរពេទ្យ
ប្រាក់ សារួន តែងតែចូលមន្ទីរពេទ្យ
ប្រាក់ សារួន កំពុងឈឺ
ប្រាក់ សារួន កំពុងឈឺ
ប្រាក់ សារួន តែងតែចូលមន្ទីរពេទ្យ
ប្រាក់ សារួន តែងតែចូលមន្ទីរពេទ្យ
សាររបស់លោកប្រាក់ សារួន
សាររបស់លោកប្រាក់ សារួន
សាររបស់លោកប្រាក់ សារួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]