(ភ្នំពេញ)៖ ជាការពិតតារាប្រុសដែលមានប្រវត្តិធ្លាប់ឆ្លងកាត់ធ្វើពលករនៅប្រទេសកូរ៉េមាន រយៈពេលប្រមាណ ជា១០ឆ្នាំវីជេ អាឡាស្កូ គ្រាកន្លងមកតារាប្រុសរូបនេះគឺហាក់ដូចជាពុំដែលទម្លាយនូវរឿងរ៉ាវពិតនៃជីវិត លំបាក់របស់ខ្លួនឲ្យបុគ្គលណាម្នាក់ដឹងជាសាធារណៈដូចពេលនេះនោះឡើយ។ផ្ទុយទៅវិញពេលនេះ លោកបែរជាពោលពាក្យ មិនសប្បាយចិត្តរាយរ៉ាប់ប្រាប់ឲ្យមហាជនបានដឹងបង្កការចាប់អារម្មណ៍គ្រប់គ្នា។

ជាក់ស្តែងវីជេ អាឡាស្កូ បានរៀបរាប់ប្រាប់ឲ្យដឹងតាមរយៈបណ្តាញសង្គមថាអត់ដែលទេហើយក៏មិនធ្លាប់គិតថា បែបនេះ ពេលខ្លះធ្លាប់អស់សង្ឃឹម តែពេលខ្លះទៀតក៏តែងតែគិតថា ដរាបណានៅមានដង្ហើម ជីវិតមិនស្លាប់នៅ ថ្ងៃស្អែកទេ។ពេលខ្ញុំកើតទុក្ខ មានមនុស្សប៉ុន្មាននាក់ដែលដឹងពីខ្ញុំ ពេលដែលខ្ញុំពិបាកមានមនុស្សប៉ុន្មាននាក់ ដែលយល់ពីខ្ញុំ គ្រាន់អីហ្នឹងពាក្យ ម៉េចដែរ យ៉ាងណាហើយ វាមិនច្រើន និង ធ្ងន់ទេ?។

វីជេ អាឡាស្កូ បានបញ្ជាក់ថានៅតែចាំចំពោះមនុស្សដែលធ្វើអំពើល្អៗមកលើខ្ញុំ ហើយរឹតតែភ្លេចបុគ្គលផាត់សំបក ខ្ញុំនៅតែមាន ជំហរដ៏រឹងមាំជានិច្ចខ្ញុំអត់អីទេ។ នៅខាងក្រោយស្នាមញញឹមមួយនេះមួយរយលាន បញ្ហាក្នុងខួរក្បាល តែនៅតែខំប្រឹងបង្ហាញ ស្នាមញញឹមមួយនេះ ទៅកាន់មនុស្សជុំវិញខ្លួន ហើយនៅតែបន្ត ស្វែងរកដំណោះស្រាយ ដោយច្បាស់់លាស់ហើយធូរស្រាល

តារាសម្តែងឆ្លងកាត់ការងារជាពលករកូរ៉េវីជេ អាឡាស្កូ បាននិយាយទៀតថានេះគឺជាសង្គមស៊ីវិល័យ សង្គមស៊ីសំបក។ជាមួយគ្នា នៃការបញ្ចេញសំណេរសរសេរជាប្រយោគរបស់វីជេ អាឡាស្កូ ខាងលើនេះភ្លាមៗ នោះមានអ្នកគាំទ្រនិងអ្នកសិល្បៈ រួមអាជីពមួយចំនួន បានផ្ញើសារសួរនាំ និងលើកទឹកចិត្តផងដែរ។

គិតមកទល់ពេលនេះគេពុំទាន់ដឹងទេ ថាការសរសេររៀបរាប់របស់វីជេ អាឡាស្កូ បែបនេះមានចេតនា ចង់សំដៅលើរឿងអ្វីឲ្យ ពិតប្រាកដនៅឡើយទេខណៈដែលពេលនេះលោកក៏កំពុងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ អំឡុងពេលដែលអ្នកម្តាយជាទីស្រលាញ់ធ្លាក់ ខ្លួនឈឺកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យផងនោះ៕

VJ អាឡាស្តូ
VJ អាឡាស្តូ
សារVJ អាឡាស្តូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

VJ ALASKOO