តាមប្រភពពត័មានចិនបានអោយដឹងថា មានបុរសម្នាក់ត្រូវបានរថយន្តចំនួន ពីរបើកកិន ដោយគ្មានអ្នកណាអើពើរ ទោះជាមានរថយន្តដល់ទៅ ៤២ គ្រឿងបើកកាត់ក៏ដោយ។

រូបភាពទាំងនេះត្រូវបានថតដោយកាម៉េរា សុវត្ថិភាពមួយ នៅកន្លែងកើតហេតុ ៖

នៅវេលាម៉ោង ១១ យប់ មានបុរសម្នាក់ស្រាប់តែដួលដោយមិនដឹងមូលហេតុ

បន្ទាប់មកមានរថយន្តពណ័ខ្មៅមួយ បានបើកយ៉ាងលឿនកិនបុរសម្នាក់នោះហើយអូសគាត់ដល់ទៅ ២០ ម៉ែត្រទើបរបូត

មានអ្នកដើរកាត់ចំនួនបួននាក់ បានឈរមើល ហើយម្នាក់ក្នុងចំណោមនោះកំពុងនិយាយទូរស័ព្ទផងដែរ តែជាអកុសល នៅមានរថយន្តតាក់ស៊ីមួយបើកមកកិនថែមទៀត

មួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះមក។

ទោះជាយ៉ាងណាក៏ដោយ គេបានផ្តល់ដំណឹងពីមន្ទីរពេទ្យថា បុរសម្នាក់នេះបានបាត់បង់ជីវិតបាត់ទៅហើយ។ ចំណែករឿងដែលគួរអោយហួសចិត្តនោះគឺ មានរថយន្តបើកកាត់ដល់ទៅ ៤២ គ្រឿង ប៉ុន្តែមានតែ រថយន្ត ១៣ គ្រឿងប៉ុណ្ណោះដែលបង្អង់ល្បឿន ហើយក៏មិនបានឈប់ជួយដែរ។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ Khmerload

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]