ឥណ្ឌូនេស៊ី៖ ក្រោយរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុរួច បុរសឥណ្ឌូនេស៊ីម្នាក់ត្រូវបានចាប់ខ្លួន និងនាំមកដាក់ទោសដោយវាត់នឹងខ្សែតី ឬផ្តៅចំនួន ១០០ ដង នៅទីសាធារណៈ។ បន្ទាប់ពីត្រូវគេវាត់ទើបបាន ៥ ដងសោះ ស្រាប់តែឈឺពេកដល់ថ្នាក់ទ្រាំលែងបាន ក៏អង្វរសុំការអនុគ្រោះឱ្យឈប់វាយ ប៉ុន្តែគ្រូពេទ្យបានបើកភ្លើងខៀវឱ្យវាត់ ៩៥ ដងទៀត ក្រោយពិនិត្យរាងកាយយ៉ាងដិតដល់រួច។

គ្រូពេទ្យជួយព្យាបាលខ្នងអ្នកត្រូវគេវាយ

គួរបញ្ជាក់ថា រូបគេ និងបុរសម្នាក់ទៀត ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋតែមួយ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ និងវាយរំពាត់ផ្តៅ ១០០ ដង កាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងខេត្ត Aceh ដែលភាគច្រើនសុទ្ធតែជនជាតិមូស្លីមរស់នៅ ដោយម្នាក់បានរួមភេទជាមួយកូនស្រីចុងមិនគ្រប់អាយុ ខណៈម្នាក់ទៀតបានធ្វើប្រតិបត្តិការក្តៅសាច់ជាមួយអ្នកជិតខាង ដែលជាអនីតិជនដូចគ្នា។ ទោះយ៉ាងណា បុរសម្នាក់ទៀតបានទ្រាំឱ្យគេវាយទាំងឈាមជោគខ្នងរហូតដល់គ្រប់ចំនួន។ 

បុរសដែលទ្រាំឱ្យគេវាត់ដល់គ្រប់

ច្បាប់វាត់នឹងរំពាត់នេះជារឿងទូទៅមួយ សម្រាប់បទល្មើសមួយចំនួនដែលប្រព្រឹត្តខុសចំពោះសាសនា នៅចុងកោះស៊ូម៉ាត្រា ដោយរួមមាន ការលេងល្បែង ហូបគ្រឿងស្រវឹង និងរួមភេទជាមួយប្រុសដូចគ្នា ឬមានទំនាក់ទំនងស្នេហាទាំងមិនទាន់រៀបការ។ នៅឥណ្ឌូនេស៊ី មានតែខេត្តមួយនេះគត់ ដែលអនុវត្តច្បាប់សាសនាមួយនេះ។ ចំពោះទោសកំហុសល្មមៗ ជនល្មើសអាចទទួលពី ៧ ទៅ ១១ រំពាត់ប៉ុណ្ណោះ៕ 

អ្នកដែលត្រូវគេវាត់ផ្សេងទៀត

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]