ភ្នំពេញ៖ ជីវិតនៅក្នុងគ្រួសាររបស់អតីតតារាសម្តែង និងជាអ្នកជំនួញវ័យក្មេង អ្នកនាងគង់ ចាន់ស្រីមុំ កាន់តែមានសុភមង្គល កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចសរសើរដល់គ្រួសាររបស់ពួកគេគ្រប់គ្នា ដែលទោះបីជាបច្ចុប្បន្នមានកូនរួចហើយក៏ក្តីស្រលាញ់ពួកគេ ពិតមិនប្រែឡើយ។

ប្រិយមិត្តដែលតែងតែតាមដានពីជីវិតឯកជនរបស់តារាស្រីរូបនេះ ប្រាកដជាបានជ្រាបហើយថា ស្វាមីរបស់នាងតែងតែបង្ហាញនូវសកម្មភាពស្វីត និងផ្អែមល្ហែមទៅកាន់នាងជានិច្ច មិនត្រឹមតែប៉ុណ្ណោះស្វាមីនាង លោកគីម សីហា ក៏តែងនៅក្បែរតាមថែនាងជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាកូនមួយរូបនេះ បានបញ្ចេញវីដេអូ ក៏ដូចសកម្មភាពរបស់ស្វាមីជាទីស្រលាញ់របស់ខ្លួន នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតមិននឹកស្មាន ព្រោះស្វាមីរបស់នាងមិនត្រឹមតែថែពេលចេញក្រៅនោះទេ ក៏ប៉ុន្តែលោកបានរៀបចំគ្រឿងអលង្ការ លាបម្សៅឲ្យនាង រាល់ពេលចេញទៅកម្មវិធីម្តងៗ។

សកម្មភាពដ៏ល្អមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្ត ហើយក៏មិននឹកស្មានថាលោកពូកែបែបនេះ មិនត្រឹមតែមិនសូវធ្វើឲ្យភរិយាទាស់ចិត្តនោះទេ តែលោកក៏បានធ្វើជាស្វាមី និងឪពុកដ៏គំរូសម្រាប់មហាជនផងដែរ៕

សូមទស្សនាសកម្មភាពរបស់ស្វាមីគង់ ចាន់ស្រីមុំ ដែលបានធ្វើដាក់នាង ខាងក្រោមនេះ៖ 

អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ
គង់ ចាន់ស្រីមុំ ត្រូវស្វាមីរៀបចំខ្លួនឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ