កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Billboard ស្រាប់តែបានបង្ហាញពី បញ្ចី Year In Music ដែលជាបញ្ជី ចងក្រងឈ្មោះតារាល្បីៗ ដែលធ្លាប់បានជាប់នៅក្នុង តារាងវាយតម្លៃរបស់ពួកគេ។

ជាក់ស្ដែង BTS បានក្លាយទៅជា ក្រុមតារាឆ្នើមលំដាប់ពិភពលោក ដែលធ្លាប់បានជាប់ឈ្មោះ ក្នុងតារាង Billboard ជាច្រើនលើក គួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៨ BTS បានក្លាយជាសិល្បករ ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Social 50 Artist របស់ Billboard តារាង World Album តារាង World Albums Artist ផងដែរ។

យោងតាមបញ្ជីរបស់ Billboard បានបញ្ជាក់ថា BTS មិនត្រឹមតែទទួលបានភាពជោគជ័យ ក្នុងបណ្ដាប្រទេសអាស៊ីប៉ុណ្ណោះទេ ពួកគេថែមទាំងបានបំបែកកំណត់ត្រាដែល Justin Bieber តារាល្បីរបស់អាមេរិក ធ្លាប់បានបំបែកទៀតផង។

BTS ក៏បានឈរក្នុងលំដាប់លេខ ២ ខ្ពស់ជាង Bruno Mars និង Camila Cabello ដែលជាប់លេខ ៨ ក្នុងតារាង Top Artists របស់ Billboard។

មិនត្រឹមតែបទចម្រៀងប៉ុណ្ណោះទេ សូម្បីតែខ្សែភាពយន្តរបស់ពួកគេ គឺរឿង Burn the Stage ក៏ទទួលបានភាពល្បីល្បាញ រហូតអាចរកចំណូលបានជាង ១៨,៥ លានដុល្លារ នៅជុំវិញពិភពលោក។

ឆ្នាំ២០១៨ ពិតជាឆ្នាំដែល BTS ទទួលបានជោគជ័យពិតមែន។ សមិទ្ធផលជាច្រើនរបស់ពួកគេ ត្រូវបានបង្ហាញឡើង ថែមទាំងអាចបំបែកកំណត់ត្រា ដ៏អស្ចារ្យជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ សម្រាប់សមិទ្ធផល ក្នុងឆ្នាំ ២០១៩ ជាបន្តបន្ទាប់៕

ទស្សនារូបភាពខាងក្រោម​ ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]