ឥណ្ឌា៖ កាលពីម្សិលមិញ សមត្ថកិច្ចបានរាយការណ៍ថា សត្វខ្លាដ៏កាចសាហាវមួយក្បាល បានសម្លាប់ព្រះសង្ឃមួយអង្គកំពុងតាំងសមាធិក្នុងព្រៃដែលមានទីតាំងស្ថិតនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ព្រះសង្ឃមួយអង្គនេះមានព្រះនាម Rahul Walke មានព្រះជន្ម ៣៥ ព្រះវស្សា បានចាកចេញពីវត្តអារាម ដើម្បីចូលទៅក្នុងព្រៃតាំងសមាធិ តែជាអកុសលក៏ត្រូវបានសត្វខ្លារខិនសម្លាប់ទៅវិញ។ 

ជនរងគ្រោះ Rahul Walke

មន្រ្តីជំនាញបានថ្លែងថា ព្រះសង្ឃអង្គនេះបានចូលទៅក្នុងព្រៃហាមឃាត់ Tadoba ដែលជាតំបន់អភិរក្សសត្វខ្លា។

យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាលប្រចាំរដ្ឋ Maharashtra បានមានប្រសាសន៍ថា ពួកគេនឹងជូនប្រាក់ទៅដល់ក្រុមគ្រួសារជនរងគ្រោះចំនួន ១.២ លានរូពី (១៦,៧៦២ ដុល្លារ)។

ព្រះសង្ឃមួយអង្គទៀតដែលតែងតែយកចង្ហាន់ប្រគេនជនរងគ្រោះ បានឃើញហេតុការណ៍នៅពេលនោះបានមានសង្ឃដីកាថា៖

«នៅពេលនោះព្រះអង្គបានឃើញសត្វខ្លារខិនកំពុងវាយប្រហារ ភ្លាមៗនោះព្រះអង្គក៏ប្រញាប់ទៅសុំជំនួយ តែពេលត្រឡប់មកវិញជាអកុសលជនរងគ្រោះបានសុគតបាត់ទៅហើយ។»

រូបតំណាងសត្វខ្លារខិន

គួរឱ្យដឹងផងដែរនៅក្នុងព្រៃ Tadoba គឺជាតំបន់ហាមឃាត់មិនឱ្យមនុស្សចូល និងជាតំបន់អភិរក្សសត្វព្រៃជាច្រើនរួមមានដូចជា សត្វខ្លារខិន, ខ្លាឃ្មុំខ្មៅ, ឆ្កែព្រៃ និងសត្វព្រៃជាច្រើនផ្សេងទៀត។ គេប៉ាន់ស្មានថានៅក្នុងព្រៃនេះអាចមានសត្វខ្លារហូតដល់ទៅ ៨៨ ក្បាល៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]