រាជធានីភ្នំពេញ៖ អស្ចារ្យមែន នៅឆ្នាំ ២០១៨ នេះ Pepsi បានរៀបចំកម្មវិធី "Pepsi Generations" ដើម្បីអបអរសាទរភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈ Pepsi ដែលមានការគាំទ្រពីអតិថិជននៅជុំវិញពិភពលោករយៈពេលប្រមាណ ១២០ ឆ្នាំមកនេះ។ Pepsi ភេសជ្ជៈដែលតែងតែផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជន ជាពិសេសមិត្តៗយុវវ័យ ជាមួយរសជាតិដ៏ឆ្ងាញ់ត្រជាក់ជាប់ចិត្ត គ្រប់ពេលវេលា។

Pepsi Generations ធ្វើឡើងក្នុងប្រទេសជាង ៦០ នៅលើពិភពលោក ហើយកម្ពុជាក៏មានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ និងសប្បាយរីករាយនេះ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ ជំនាន់ផ្សេងៗ ១៩៤០ ១៩៥០ ១៩៦០ ១៩៨០ ២០០០ និង ២០១៨ ដែលជាការរចនាពិសេសបំផុត និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

Pepsi

អ្វីដែលពិសេស និងនឹកស្មានមិនដល់ថា រោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូងនៅដើមទសវត្សឆ្នាំ ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះ Pepsi ប្រទេសថៃ បានដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដោយបានសាងសង់រោងចក្រនៅក្នុងខេត្តបាត់ដំបង ដើម្បីផលិតលក់ក្នុងស្រុក និងនាំចេញសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃ។ នៅឆ្នាំ ១៩៧៥ ក្រោមរបបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ ។

រោងចក្រ Pepsi ចាស់នៅបាត់ដំបង

ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍មុនពេលដែលវាត្រូវបានអភិវឌ្ឍទៅជារោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង។

បច្ចុប្បន្នភេសជ្ជៈ Pepsi ត្រូវបានផលិតឡើងដោយរោងចក្រធំបំផុតក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងប្រភពទឹកស្អាត សាកសមផលិតភេសជ្ជៈល្អបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។

ដើម្បីអបអរសាទរកម្មវិធី Pepsi Generations ភេសជ្ជៈ Pepsi បានផ្តល់កម្មវិធីប្រូម៉ូហ្សិនដ៏ពិសេស សម្រាប់ Pepsi គម្របដបលឿង ចំណុះ ៣៥០ ML អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី Pepsi។ 

រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក ដោយលោកអ្នកគ្រាន់តែជាវភេសជ្ជៈ Pepsi Generation គម្របលឿងឥឡូវនេះ ហើយពិនិត្យលេខកូដ ៨ ខ្ទង់ ក្រោមគម្របដប រួចចុច *8888* ជាមួយលេខ ៨ ខ្ទង់នោះ បន្ទាប់មកចុចបញ្ជូនជាការស្រេច (*8888*លេខកូដ៨ខ្ទង់#បញ្ជូន) ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូ HondaScoopy ស៊េរីថ្មី ១០០ រង្វាន់ សាច់ប្រាក់សរុបរហូតដល់ ៥០ ០០០ ដុល្លារនៅក្រោមគម្របដប និងរង្វាន់ពីប្រព័ន្ធទូរស័ព្ទ Smart សរុប ៨ លានដុល្លារ។

នៅចាំអីទៀត ប្រញាប់ឡើងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើននេះ!

សូមចូលទៅកាន់ www.facebook.com/pepsicambodia/ សម្រាប់ព័ត៌មានបន្ថែមដែលទាក់ទងនឹង Pepsi Generations និងចូលរួមក្នុងឱកាសដ៏សែនរំភើបរីករាយនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]