ថៃ៖ ប្រិយមិត្តដែលតែងតែតាមដានកម្មវិធី Miss Universe 2018 ប្រាកដជាបានដឹងហើយថា បវរកញ្ញាកម្ពុជាកញ្ញារឿន ណាត បានបញ្ចេញសមត្ថភាពនៅក្នុងការប្រលងក្នុងវគ្គនីមួយៗ យ៉ាងពោរពេញដោយភាពរឹងមាំ និងជឿជាក់នៅក្នុងខ្លួន។

ទោះបីជានៅក្នុងកម្មវិធីដ៏ធំនេះមានភាពលំបាកខ្លាំង នៅក្នុងការប្រកួតយ៉ាងណាក្តី តែនាងនៅតែធ្វើបានល្អ ពោរពេញដោយស្នាមញញឹម ដូច្នោះហើយទើបមហាជនជាច្រើន ពិតជាពេញចិត្តដល់រូបនាងយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីយប់មិញនេះ គឺជាយប់ប្រកួតឈុតហែលទឹក និងរាត្រីស្រមោលស ដោយក្នុងនោះអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះនាងធ្វើបានយ៉ាងល្អ ដើរម៉ូតយ៉ាងជឿជាក់ នៅក្នុងខ្លួនយ៉ាងខ្លាំង គួបផ្សំនឹងរូបរាងដ៏ស្រឡូន និងស្នាមញញឹមបែបធម្មជាតិរបស់នាងផងនោះ។

បន្ទាប់ពីបានឃើញបែបនេះ បណ្តាប្រជាជនខ្មែរពិតជាសប្បាយចិត្តយ៉ាងខ្លាំង ព្រោះនៅក្នុងយប់នេះនាងធ្វើមិនឲ្យអ្នកគាំទ្រ ឬប្រជាជនខ្មែរខកបំណងនោះទេ លើសពីនេះទៅទៀតពួកគេ ក៏មិនភ្លេចជូនពរទៅកាន់នាង ឲ្យជួបជោគជ័យនៅក្នុងវគ្គមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ?

បវរកញ្ញាកម្ពុជារឿន ណាត
បវរកញ្ញាកម្ពុជារឿន ណាត
បវរកញ្ញាកម្ពុជារឿន ណាត
បវរកញ្ញាកម្ពុជារឿន ណាត
រឿន ណាត កាលពីយប់មិញ
រឿន ណាត កាលពីយប់មិញ
រឿន ណាត កាលពីយប់មិញ
រឿន ណាត កាលពីយប់មិញ
រឿន ណាត កាលពីយប់មិញ
រឿន ណាត កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត