បរទេស៖ អ្នកគាំទ្រ Liverpool ពិការភ្នែកមួយរូបកំពុងមានភាពល្បីកក្រើកនៅលើអ៊ីនធើណេត។

កាលពីថ្ងៃអង្គារកន្លងទៅ ក្លិបហង្សក្រហម Liverpool បានយកឈ្នះលើក្លិប Napoli ក្នុងលទ្ធផល ១ ទល់នឹង ០ ដោយកីឡាករ Mohamed Salah ជាអ្នកស៊ុតបញ្ចូលទី។ 

អ្នកគាំទ្រក្លិប Liverpool បានអបអរសាទរក្លិបរបស់ខ្លួនឡើងវគ្គបន្តនៃការប្រកួតពានរង្វាន់ Champions League។ តែអ្វីដែលធ្វើឱ្យពិភពលោកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននោះគឺក្នុងអំឡុងពេលអបអរសាទរ  គេបានថតជាប់បុរសពិការភ្នែកម្នាក់ កំពុងចូលរួមអបអរសាទរក្លិបរបស់ខ្លួនឈ្នះនឹងគេដែរ។

រូបភាពនៅពេលនោះ

វីដេអូមួយនេះត្រូវបានចែករំលែកតៗគ្នា និងមានទស្សនាជាច្រើនសែនដង។ មនុស្សជាច្រើនបានស្រក់ទឹកភ្នែកនៅពេលឃើញវីដេអូនេះ ហើយអ្នកខ្លះបាននិយាយថា ខ្ញុំ ជាអ្នកគាំទ្ររបស់ក្លិប Everton តែខ្ញុំឃើញហើយខ្ញុំក៏ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ អ្នកខ្លះទៀតបាននិយាយថា នេះជារឿងដ៏អស្ចារ្យបំផុតដែលខ្ញុំបានឃើញនៅនាទីចុងក្រោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅពេលនោះ
រូបភាពនៅពេលនោះ
រូបភាពនៅពេលនោះ
រូបភាពនៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]