ភ្នំពេញ៖ តារាសម្តែងដ៏ឆ្នើម ស្វែង សុជាតា កំពុងតែលេចធ្លោយ៉ាងខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តាមរយៈរឿងភាគខ្មែរ «កូនពស់កេងកង» ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

ការសម្តែងដ៏ល្អឥតខ្ចោះរបស់តារាសម្តែងជើងចាស់មួយនេះ បានឆក់យកចំណាប់អារម្មណ៍អ្នកទស្សនា មិនស្ទើរទេតាមការសម្តែងនៅក្នុងរឿងភាគមួយនេះ ដែលត្រូវសម្តែងទាំងកម្សត់ ទាំងកាច ទាំងតួនៅក្មេង រហូតដល់ចាស់សក់ស្កូវ។

ជាក់ស្តែងឈុតពិសេសមួយនៅក្នុងភាគ ១៧ ដែលបានចាក់ផ្សាយកាលពីយប់មិញនេះ គឺនាងខាំមាត់ ខាំ ក ទាំងយំផង ខឹងផង អង្វរផង ក្នុងពេលតែមួយដែលពិតជាទស្សនាហើយមិនសរសើរមិនបាន៕

ទស្សនាឈុតពិសេសខាងក្រោមនេះ៖

ស្វែង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា