អង់គ្លេស៖ ស្វាឪមួយក្បាលដែលមានឈ្មោះថា Rajang រស់នៅក្នុងសួនសត្វ Colchester ក្នុងប្រទេសអង់គ្លេសបានងាប់បាត់ទៅហើយ។ យោងតាមសារព័ត៌មាន BBC ដែលបានចេញផ្សាយក្នុងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ស្វាឪ Rajang បានងាប់ក្នុងអាយុ៥០ឆ្នាំ ដោយសារជំងឺរាំរ៉ៃនៃការចុះអន់ថយផ្នៃកប្រព័ន្ធប្រសាទ។ 

ស្វាឪ Rajang

គួរបញ្ជាក់ថា ស្វាឪមួយក្បាលនេះល្បីណាស់នៅប្រទេសអង់គ្លេស ដោយសារវាចូលចិត្តថើបក្បាលពោះស្ត្រីដែលកំពុងពរពោះ។ វីដេអូដែលវាថើបក្បាលពោះស្ត្រីតាមកញ្ចក់បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សរាប់លាននាក់ ជុំវិញសកលលោក។

គួររម្លឹកថាស្វាឪ Ragjang មួយក្បាលនេះកើតក្នុងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ១៩៦៨ នៅសួនសត្វ Chester  ដែលជាកន្លែងរស់នៅដំបូងបំផុតរបស់វា។

ក្នុងឆ្នាំ១៩៨០ Rajang ត្រូវបានគេផ្ទេរឲ្យមករស់នៅសួនសត្វថ្មី Colchester វិញ។ មនុស្សម្នាដែលបានចូលទៅទស្សនាសួនសត្វខាងលើ តែងស្ងើចសរសើរនឹងសកម្មភាពស្វាឪ Rajang នេះមិនដាច់ពីមាត់។ ពួកគេនិយាយថា "ស្វាឪមួយក្បាលនេះពិតជាគួរឲ្យស្រលាញ់ណាស់។ វាមានអត្តចរិតខុសពីស្វាដទៃ និងគួរឱ្យទាក់ទាញជាងគេ។ វាតែងធ្វើត្រាប់តាមអ្នកថែសួននិងភ្ញៀវដែលបានទៅទស្សនានៅទីនោះ"។ 

គួរឱ្យសោកស្តាយ ថ្មីៗកន្លងទៅ ស្វាRajang បានចុះខ្សោយប្រព័ន្ធប្រសាទ មិនអាចផ្តោតអារម្មណ៍ធ្វើអ្វីៗដែលធ្លាប់ធ្វើពីមុនបានទៀតទេ។

យោងតាមសារព័ត៌មានដដែលបានបន្តថា "វិធីសាស្ត្រតែមួយគត់ដែលអាចឲ្យ ស្វាឪRajang ងាប់ដោយគ្មានការឈឺចាប់គឺយកថ្នាំរំងាប់អារម្មណ៍ទៅចាក់ចូលខ្លួនវា។ មួយសន្ទុះក្រោយមក វាក៏ដាច់ដង្ហើមងាប់បាត់ទៅ"។ 

បន្ទាប់ពីស្វាឪនេះងាប់ សួនសត្វ Colchester បានបង្ហោះសារសោកសៅមួយក្នុងគណនីហ្វេកប៊ុករបស់ខ្លួនថា “គេងទៅ Rajang។ ឯងទៅបាត់មែន,តែគ្មាននរណាបំភ្លេចឯងទេ”៕

ស្វាឪ Rajang កាលនៅសួនសត្វ Chester
ស្វាឪ Rajang
ស្វាឪ Rajang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]