ថៃ៖ តារាសម្តែងប្រុសកូនកាត់រូបសង្ហា លោក Mario Maurer ដែលមុខមាត់និងស្នាមញញឹម ដ៏សែនមានមន្តស្នេហ៍របស់លោក បានទាក់ទាញចិត្តអ្នកគាំទ្រឲ្យនារីៗធ្លាក់ក្នុងអន្លង់ស្នេហ៍ មិនតិចនោះទេ ប៉ុន្តែក៏មានរឿងដែលគួរឲ្យសោកស្តាយមួយផងដែរ គឺបច្ចុប្បន្ននេះ លោកមានម្ចាស់បេះដូងរូចទៅហើយ ដែលនាងគឺជាតារាចម្រៀងស្រីមានប្រជាប្រិយភាពគួរសមមួយរូប។

ដោយឡែក នៅក្នុងការផ្តល់កិច្ចសម្ភាសន៍មួយ កាលពីថ្មីៗនេះ លោក Mario ក៏បាននិយាយរឿងមួយចំនួន អំពីមិត្តស្រីសំណព្វចិត្តរបស់លោកផងដែរ ពាក់ព័ន្ធទៅនឹង ការជូនពររបស់នាង នៅក្នុងថ្ងៃខួបកំណើតរបស់លោក។

មិនតែប៉ុណ្ណោះ លោកបានលើកឡើងថា មិត្តស្រីរបស់លោកក៏បាន ជូនកាដូខួបកំណើតឲ្យលោកផងដែរ គឺជាស្ករ សូកូឡា ពីព្រោះតែនាងដឹងថា លោកចូលចិត្តញុំាវាខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Mario កំពុងតែមានសម្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រក្រៅប្រទេស។ លើសពីទៅទៀត ថ្មីៗនេះលោកក៏កំពុងតែថតខ្សែភាពយន្តហុងកុងថ្មីមួយថែមទៀតផង។ មិនតែប៉ុណ្ណោះ នៅឆ្នាំក្រោយនេះលោកក៏ត្រៀមថតរឿងភាគថ្មីមួយទៀតផងដែរ៕ 

Mario Maurer
Mario Maurer
Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]