កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ភ្នាក់ងារសារព័ត៌មាន Sports Seoul បានរាយការថា ផលិតកម្ម YG នឹងធ្វើការបណ្តុះបណ្ដាល ក្រុមចម្រៀងស្រីថ្មី ក្នុងពេលឆាប់ៗនេះ។

គួរបញ្ចាក់ផងដែរថា របាយការណ៍នេះបានបង្ហាញផងដែរថា ពួកគេនឹងចាប់ផ្តើមកម្មវិធីផ្សាយផ្ទាល់ថ្មីមួយ ដើម្បីជ្រើសរើស និងបង្កើតក្រុមចម្រៀងស្រីថ្មី ដែលកម្មវិធីនេះ នឹងធ្វើការចាក់ផ្សាយ នៅខែមករា ឬខែកុម្ភៈ ដើមឆ្នាំ ២០១៩ នេះតែម្ដង បន្ទាប់ពីកម្មវិធី YG Treasure Box ត្រូវបានបញ្ចប់។

ជាការពិតណាស់ នេះមិនមែនជាលើកទី១ នោះទេ ដែលផលិតកម្ម YG បានបង្ហាញនូវកម្មវិធីផ្សាយផ្ទាល់ ដើម្បីបង្កើតក្រុមចម្រៀងថ្មីបែបនេះ។ ជាក់ស្ដែង កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាម ដែលនិយាយពី គម្រោងការបង្កើតក្រុមថ្មី របស់ផលិតកម្មនេះផងដែរ។ ប៉ុន្តែវាត្រូវបានរងការរិះគន់យ៉ាងខ្លាំងទៅវិញ ដោយសារតែអ្នកគាំទ្រ ក្រុមតារាចម្រៀងក្នុងផលិតកម្មនេះរអ៊ូថា ផលិតកម្មមិនព្រមចេញបទចម្រៀងថ្មី ឲ្យតារារបស់ពួកគេ តែបែរជាចំណាយពេលគិតតែរឿង បង្កើតក្រុមថ្មីទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាពាក្យចចាមអារ៉ាម ដែលជាការរាយការណ៍បន្តគ្នា យើងមិនទាន់ទទួលបាន ការបកស្រាយអ្វីឡើយពីខាងផលិតកម្ម។ ដូច្នេះសូមប្រិយមិត្ត ធ្វើការរង់ចាំតាមដានបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព YG
រូបភាពអ្នកគ្រប់គ្រង YG
រូបភាពតារាក្នុងផលិតកម្ម​ YG
រូបភាពអ្នកគ្រប់គ្រង YG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]