ទួរគី៖ ឧបទ្ទវហេតុដ៏រន្ធត់មួយបានកើតឡើង នៅពេលរថភ្លើងល្បឿនលឿនមួយគ្រឿង បានបុកផ្លូវអាកាសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ផ្លូវមួយកន្លែង នៅប្រទេសទួរគី កាលពីព្រឹកមិញនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៧ នាក់ និងរបួស ៤៦ នាក់ផ្សេងទៀត។ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។

គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៦:៣០ ព្រឹក (ម៉ោង ១០:៣០ ព្រឹកនៅកម្ពុជា) ថ្ងៃទី១៣ ធ្នូ ២០១៨ នៅពេលដែលរថភ្លើងបានមកដល់រដ្ឋធានីអង់ខារ៉ា ក្រោយចេញដំណើរពីក្រុងខុនយ៉ា ដែលស្ថិតនៅភាគខាងជើងប្រហែល ២១០ គីឡូម៉ែត្រ។

យោងតាមទូរទស្សន៍ក្នុងស្រុកមួយ យ៉ាងហោចទូរថភ្លើងចំនួនពីរបានធ្លាក់ផ្លូវ ហើយផ្នែកមួយចំនួននៃផ្លូវអាកាស ក៏បានធ្លាក់សង្កត់លើរថភ្លើងផងដែរ ខណៈឡានពេទ្យ និងក្រុមសង្គ្រោះជាច្រើន បានទៅដល់កន្លែងកើតហេតុរួចហើយ។

អភិបាលក្រុង លោក Vasip Sahin បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងសង្គ្រោះកំពុងតែបន្ត ខណៈការស៊ើបអង្កេតបច្ចេកទេសក៏បានចាប់ផ្តើមហើយ ដើម្បីឱ្យដឹងច្បាស់ពីមូលហេតុពិតនៃគ្រោះថ្នាក់ក្នុងសង្កាត់ យេនីនម៉ាហាល នេះ៕  

គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
គ្រោះថ្នាក់រថភ្លើងបុកផ្លូវអាកាសនៅទួរគី
ផែនទីបញ្ជាក់ទីតាំងគ្រោះថ្នាក់

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]