ថៃ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមស្រាប់តែមានរឿងរ៉ាវមួយ ទាក់ទងនឹងបេក្ខនារីក្នុងកម្មវិធី Miss Universe 2018 ក្រោយពីឃើញវីដេអូLiveរបស់ បវរកញ្ញាអាមេរិក និង បវរកញ្ញា អូស្រ្តាលី និយាយចំៗបែបឌឺដងដាក់បវរកញ្ញា តំណាងប្រទេសកម្ពុជាកញ្ញា រឿន ស៊ីណាត ថាមិនចេះនិយាយភាសាអង់គ្លេស។

ក្រោយពីឃើញវីដេអូនោះហើយ មហាជនក៏ដូចជាអ្នកគាំទ្រកម្ពុជា ពិតជាក្តៅក្រហាយនឹងបវរកញ្ញាទាំងពីរប្រទេសនោះខ្លាំងមែនទែន រហូតដល់ថ្នាក់ពួកគេបញ្ចេញមតិ និយាយពាក្យមិនល្អទៅកាន់បេក្ខនារីទាំងនោះផងដែរ។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលម្តងទៀត ក្រោយពីឃើញគណនីហ្វេសប៊ុកមួយ បង្ហោះវីដេអូភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ដើម្បីបង្ហាញ ពីការសុំអភ័យទោសពីបវរកញ្ញាអាមេរិក ទៅកាន់បវរកញ្ញាកម្ពុជា ដោយរូបនាងបានឱបកញ្ញា រឿង ស៊ីណាត ថែមទាំងសម្រក់ទឹកភ្នែកថែមទៀតផង។

ទោះជាយ៉ាងណាក្តី បើតាមការបកស្រាយពីគណនីដដែលនេះ បានឲ្យដឹងទៀតថាទាំងនេះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ ហើយពួកគេចង់ឲ្យគ្រប់គ្នាបញ្ឈប់នូវការប្រមាថទៅកាន់បវរកញ្ញាអាមេរិក តទៅទៀត ព្រោះថាអ្នកទាំងពីរនៅពេលនេះ ពិតជាមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បវរកញ្ញាអាមេរិច ខ្មែរ និងអូស្រ្តាលី
បវរកញ្ញាអាមេរិច ខ្មែរ និងអូស្រ្តាលី
បវរកញ្ញាអាមេរិច ខ្មែរ និងអូស្រ្តាលី
បវរកញ្ញាអាមេរិច ខ្មែរ និងអូស្រ្តាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]