កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយ តារាចម្រៀងស្រីល្បីឈ្មោះ Jennie សមាជិកក្រុម Blackpink ត្រូវបានរងនូវការវាយប្រហារ និងទទួលបានការរិះគន់យ៉ាងច្រើន ពីបណ្តាអ្នកនិយមលេងបណ្តាញសង្គម រហូតក្លាយទៅជាប្រធានក្តៅ នៅលើបណ្តាញទំនាក់ទំនងសង្គមចិន ដែលមានអ្នកនិយាយពីវា ស្ទើរតែរៀងរាល់ថ្ងៃ ទាក់ទងនឹងការសម្តែងនៅលើឆាករបស់នាង។

យ៉ាងណាមិញ ការរងនូវពាក្យចចាមអារ៉ាម និងការរិះគន់ជាន់ពន្លិចគ្រប់រូបភាពអស់ទាំងនេះ Blink ដែលជាអ្នកគាំទ្រទាំងអស់របស់ Blackpink ពួកគេបានយល់ច្បាស់ពីភាពស្មុគស្មាញ និងការរងសម្ពាធយ៉ាងធ្ងន់ធ្ងររបស់ Jennie ក៏ដូចជាសមាជិកក្រុមដទៃទៀត ដោយហេតុនេះ ពួកគេតែងតែផ្ញើជាសារលើកទឹកចិត្ត បង្ហាញពីការស្រលាញ់ ភាពទុកចិត្ត និងនៅតែឈរក្បែរការពារ Idol របស់ពួកគេជានិច្ចផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ស្រាប់តែថ្មីៗនេះ Jennie បាននិយាយនូវពាក្យមួយចំនួន ដែលខ្លួនមិនធ្លាប់និយាយពីមុនមក ទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្រោយពីផ្ទុះនូវការរិះគន់។ ដោយក្នុងនោះនាងបាននិយាយថា ៖

«អ្នកនិយាយថាខ្ញុំល្អ ព្រោះតែអ្នកគឺជាប្លីង(Blink) អ្នកទាំងអស់គ្នាកុំគិតដូច្នេះអី អ្វីដែលអ្នកទាំងអស់គ្នាមើលមកខ្ញុំ ហើយនិងពិភពលោកមើលមកខ្ញុំគឺវាអាចខុសគ្នា។»

យ៉ាងណាមិញ សម្តីមិនប៉ុន្មានម៉ាត់នេះរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រទាំងអស់របស់នាង ស្តាប់ហើយអួលដើម-ក ស្ទើរស្រក់ទឹកភ្នែក ដោយពួកគេបានយល់ច្បាស់ថា បច្ចុប្បន្ននេះ Jennie មានទុក្ខលំបាកប៉ុណ្ណា និងរងសម្ពាធខ្លាំងប៉ុណ្ណា ហើយនាងក៏បានដឹងថា ដទៃមើលមកនាងយ៉ាងណានោះដែរ។

លើសពីនេះទៅទៀត អ្នកគាំទ្ររបស់Jennie ជាច្រើន ក៏បានបង្ហាញពីការសោកស្តាយនិងខូចចិត្ត ដែលមិនអាចការពារនាងបានពីការស្អប់ ឬ Hater ទាំងអស់បាន ប៉ុន្តែមិនថាយ៉ាងណា ពួកគេក៏នៅតែបន្តផ្តល់ក្តីស្រលាញ់ ការគាំទ្រលើកទឹកចិត្ត ដល់Jennie ជារៀងរហូតផងដែរ៕   

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]