ថៃ៖ នៅទីបំផុតការទន្ទឹងរង់ចាំរបស់បណ្ដាអ្នកគាំទ្រ តារាសម្ដែងស្រី កញ្ញា Poo Praya នឹងកម្លោះបរទេសជាគូស្នេហ៍នាង ដែលបានមើលចិត្តថ្លើមគ្នាជិត៣ឆ្នាំមកនេះ បានឈានដល់ពេលវេលាត្រៀមដឹកដៃគ្នា ចូលរោងជ័យហើយ។

តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ ក្នុងថ្ងៃសម្ផោធខ្សែភាពយន្តមួយ ជាមួយ តារាស្រី កញ្ញា Poo Praya និងគូស្នេហ៍របស់នាង កាលពីម្សិលមិញនេះ បានឲ្យដឹងថា ពួកគេបានត្រៀមនឹងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ នាក្នុងឆ្នាំក្រោយនេះ បន្ទាប់ពីលោក Matthew បានសម្រេចចិត្តនឹងមកបើកក្រុមហ៊ុន នៅក្នុងប្រទេសថៃ ដោយក្នុងនោះ ក៏ព្រោះតែលោកចង់មករស់នៅ និងសាងជីវិតគ្រួសារ ដ៏មានសុភមង្គល នៅក្នុងប្រទេសកំណើតរបស់មិត្តស្រីរបស់ខ្លួនផងដែរ ។

ជាមួយនឹងដំណឹងដ៏គួរឲ្យរំភើបនេះដែរ ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន ក៏បានចូលរួមសម្ដែងការអបអរសាទរ និងជាពិសេសត្រៀមរង់ចាំ មើលថ្ងៃដ៏ពិសេសរបស់តារាស្រីរូបនេះ ជាក់លាក់ដែលរូបនាង នឹងប្រកាសម្ដងទៀត ក្រោយពេលនាង និងគូស្នេហ៍រកបានថ្ងៃរៀបការច្បាស់លាស់៕  

Praya និងគូស្នេហ៍
Praya និងគូស្នេហ៍
Praya និងគូស្នេហ៍
Praya និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]