បច្ចុប្បន្ននេះ មនុស្សស្រីភាគច្រើន យកចិត្តទុកដាក់ យ៉ាងខ្លាំង ទៅលើការថែរក្សាសម្រស់ គឺ ធ្វើយ៉ាងណា ដើម្បីមើលទៅអោយ កាន់តែក្មេងជាងវ័យ និងស្រស់ស្អាត ក៏ ប៉ុន្តែ ស្ត្រីយើងខ្លះ មិនបានធ្វើការ ចាប់អារម្មណ៍ទៅលើ ចំនុចទូទៅមួយចំនួន ដែលធ្វើអោយ ពួកគេមើលទៅបែរ ជាចាស់ជាងអាយុទៅវិញ។

 ខ្មែរឡូតសូមលើកឡើងនូវចំនុចទាំងនោះ មកចែកជូន ប្រិយមិត្ត ដើម្បីជាចំណេះដឹងមួយផ្នែក នៅក្នុងការថែរក្សាសម្រស់។

១, លាបសក់ពណ៌ទង់ដែង៖

ប្រិយមិត្តមួយចំនួន ប្រហែលជាគិតថា ការលាបសក់ពណ៌ ស្រាលៗ រឺទង់ដែង អាចធ្វើអោយក្មេង ជាងវ័យ តែបើតាមអ្នកជំនាញ បានបញ្ជាក់ថា សក់ទង់ដែង មិនត្រូវ ជាមួយនឹង ស្បែកពណ៌ របស់ជនជាតិអាស៊ីទេ គឺកាន់តែ ធ្វើអោយមើលទៅចាស់ថែមទៀតផង។



២, មិនសូវចូលចិត្តប្រើប្រាស់សាប៊ូបន្ទន់សក់

ប្រិយមិត្តដឹងទេថា ការដែលសក់របស់យើង ស្ងួត និងបែកចុង វាធ្វើអោយយើង មើលទៅចាស់ជាង អាយុផងដែរ ហើយការដែលយើងប្រើប្រាស់ សាប៊ូបន្ទន់សក់ យ៉ាងហោចណាស់ ១ដងក្នុង១អាទិត្យ ធ្វើអោយសក់យើង មានសភាពទន់ភ្លឺ រលើបរលោងក្មេង ជាងវ័យ។



៣, នៅតែបន្តពាក់អាវទ្រនាប់ចាស់ៗ

ស្ត្រីមួយចំនួន នៅតែបន្តពាក់អាវទ្រនាប់ចាស់ៗ ដោយពួកគេ មិនបានគិតថា ខ្លួនប្រាណ និងទំហំរបស់ មនុស្សយើង ម្នាក់ៗ តែងតែ ប្រែប្រួលទៅតាម អាយុ។ ដូច្នេះ ការជ្រើសរើស អាវទ្រនាប់ អោយត្រូវនឹង ទំហំ និង រូបរាង ពិតជាមានសារៈសំខាន់ណាស់ ដែលអាចធ្វើអោយ ដើមទ្រូង ស្ត្រីយើង មានភាពមូលក្លំ និងហំហួន។



៤, ចូលចិត្តញ៉ាំកាហ្វេ ជាងទឹក

ការទទួលទាន កាហ្វេច្រើន ធ្វើអោយមនុស្សយើង ចាស់ជាងវ័យ ដោយមិនដឹងខ្លួន។ ត្រូវទទួលទានទឹក អោយបានច្រើន ដើម្បីអោយខ្លួនរបស់យើង មានសំណើម មិនស្ងួត និងមាន ជាតិទឹកគ្រប់គ្រាន់។



៥, គូរភ្នែកនិង ផាត់មុខក្រាស់ពេក

ការប្រើប្រាស់ អាយឡាញនើរ(Eyeliner) អាចធ្វើអោយភ្នែករបស់យើង មើលទៅឃើញធំស្អាត ក៏ប៉ុន្តែ យើងមិនត្រូវគូរក្រាស់ ខ្មៅពេកទេ ព្រោះវាធ្វើអោយ យើងមើលទៅកាន់តែចាស់ខ្លាំង។ មួយវិញទៀត គឺការដែលផាត់មុខ ដើម្បីបិទបាំង ស្លាកស្នាម ក្នុងលក្ខណៈក្រាស់ពេក វាកាន់តែធ្វើអោយចាស់ ជាងអាយុរបស់យើងផងដែរ។



តើប្រិយមិត្តមានគំនិត រឺមតិយោបល់បន្ថែមយ៉ាងណាខ្លះដែរ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]