ហ្វីលីពីន៖ ថ្វីបើជាប់ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាអវកាសច្រើនទសវត្សរ៍មកហើយក្តី ប៉ុន្តែកម្មវិធីអវកាសរបស់ហ្វីលីពីនត្រូវបានធ្វើវិមជ្ឈការ និងថែទាំដោយទីភ្នាក់ងារផ្សេងៗនៃមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (DOST) ។ ទោះយ៉ាងណា ពេលនេះហ្វីលីពីនកំពុងរៀបចំទីភ្នាក់ងារអវកាស សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនតែម្តង ដោយដើរគន្លងនៃប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី។

រូបតំណាងទីភ្នាក់ងារអវកាសហ្វ៊ីលីពីន

គួរបញ្ជាក់ថា សភាតំណាងរាស្ត្រហ្វីលីពីន បានអនុម័តកញ្ចប់ថវិកាលេខ ៨៥៤១ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ដែលបើកផ្លូវក្នុងការបង្កើតទីភ្នាក់ងារអវកាសហ្វ៊ីលីពីន ហៅកាត់ថា PhilSA ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ថវិកានេះនឹងផ្តល់នូវ "ការអភិវឌ្ឍន៍អវកាសហ្វីលីពីន និងការប្រើប្រាស់គោលការណ៍ (PSDUP) ដែលនឹងដើរតួជាផែនការយុទ្ធសាស្ត្រចម្បងរបស់ប្រទេស សម្រាប់ការអភិវឌ្ឍន៍អវកាស និងបញ្ចូលគោលដៅសំខាន់ៗរបស់ប្រទេស ក្នុងការក្លាយជាជាតិសាសន៍ដែលមានសមត្ថភាពផ្នែកអវកាស និងអាចធ្វើដំណើរក្នុងលំហបាន ក្នុងទសវត្សរ៍បន្ទាប់" 

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ហ្វ៊ីលីពីន

ទោះយ៉ាងណា កញ្ចប់ថវិកាដែលរ៉ាប់រងលើផ្នែកវិទ្យាសាស្ត្រអំពីលំហ វិស្វកម្ម គោលការណ៍វិទ្យាសាស្ត្រ និងដែនរួមផ្សេងទៀតនេះ ចាំបាច់ត្រូវអនុម័តដោយព្រឹទ្ធសភា និងចុះហត្ថលេខាសម្រេចដោយប្រធានាធិបតី Rodrigo Duterte សិន ហើយបើគ្មានបញ្ហាអ្វីទេ PhilSA នឹងក្លាយជាទីភ្នាក់ងាររដ្ឋាភិបាលចម្បង សម្រាប់ដោះស្រាយរាល់បញ្ហាទាក់ទងនឹង "វិទ្យាសាស្ត្រអំពីលំហ និងកម្មវិធីបច្ចេកវិទ្យា"

យ៉ាងហោច ដីទំហំ ៣០ ហិចតានឹងត្រូវរៀបចំសម្រាប់ទីតាំងផ្លូវការរបស់ PhilSA ថ្មីនេះ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្លាក (Clark SEZ) ក្នុងខេត្ត Pampanga និង Tarlac ៕ 

រូបតំណាងហ្វ៊ីលីពីនទៅដល់ក្រៅភព

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]