ភ្នំពេញ៖ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីសម្រស់កាលពីអតីតរបស់លោកត្រូវបានបង្ហោះឡើង។ យ៉ាងណាមិញ សាមីខ្លួនរូបនេះបានអះអាងថា ភាពប្រែប្រួលនៃសម្រស់របស់លោកមុន និងក្រោយពេលនេះ គឺមិនមែនដោយសារកែកុននោះឡើយ។

លោក រុន ណាកូ ម្ចាស់ពានរបស់គ្រួសារតារាកម្ពុជាក្នុងឈុតបុរាណស័ក្ដិសមជាងគេកាលពីដើមខែ កក្កដា បានថ្លែងបញ្ជាក់ថា រូបថតមុខមាត់ស្គមស្គាំងរបស់លោក ដែលបានបង្ហោះឡើង គឺជាសម្រស់របស់លោកកាលពីប្រមាណជា ៣ ឆ្នាំមុន ក្នុងពេលដែលលោកចូលរួមលើកដំបូងៗជាមួយនឹងគ្រួសារតារាកម្ពុជាកាលពីដើមខែមេសា ក្នុងឆ្នាំ២០១៧ នៅក្រុងតាខ្មៅ ក្នុងវិទ្យាល័យមួយ។ 

ធៀបមកដល់ពេលនេះ ទើបតែមានរយៈពេលមិនដល់ ៣ ឆ្នាំផង តែគេកត់សម្គាល់ថាសម្រស់របស់ម្ចាស់ពានរូបនេះ គឺខុសគ្នាមេឃ និងដី ទាំងទម្រង់មុខ និងសម្រស់សាច់ឈាមទាំងស្រុង។ 

យ៉ាងណាមិញ និស្សិតពេទ្យប្រចាំនៅខេត្តកំពតរូបនេះ ប្រកាសថាខ្លួនមិនបានកែកុនសម្រស់តាមបច្ចេកទេសវិទ្យាសាស្ត្រនោះទេ គឺសម្រស់ដែលខ្លួនប្រែប្រួលកើតឡើងដោយសារតែចេះរៀបចំខ្លួន ធាត់ជាងមុន និងការហាត់ប្រាណឱ្យឡើងមាឌជាងមុនប៉ុណ្ណោះ។ 

លោកក៏សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលនឹងសម្រស់កាលពីអតីតកាលរបស់ខ្លួនផងដែរ ខណៈដែលលោកប្រកាសថា នេះជាសម្រស់កាលពីមិនទាន់ស្គាល់ច្បាស់ពីសិល្បៈច្បាស់លាស់របស់លោក តែលោកបានទទួលការស្រឡាញ់រាប់អានគួរឱ្យសរសើរពីសំណាក់តារាល្បីៗក្នុងក្រុមក្នុងពេលចូលរួមនោះ មិនចាញ់ក្នុងពេលដែលលោកក៏មានកេរ្តិ៍ឈ្មោះនាពេលនេះ៕

តោះមើលសម្រស់លោក រុន ណាកូ មុន និងក្រោយមានឈ្មោះបោះសម្លេងដូចខាងក្រោមនេះទាំងអស់គ្នា៖

លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
លោក រុន ណាកូ បច្ចុប្បន្ន
រូបលោក រុន ណាកូ កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]