ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ១ពាន់លានដុល្លារ ដែលនឹងក្លាយជាមជ្ឈមណ្ឌលកម្សាន្ដសម្រាប់ថ្មើរជើងលើកដំបូងនៅកម្ពុជា ត្រូវបានវិនិយោគិនមកពីប្រទេសចិនបោះទុនវិនិយោគនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសហការវិនិយោគដោយកំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន ដើម្បីបង្កើតគម្រោងមួយដែលមានឈ្មោះថា «TCC TRIUMPH Commercial Center»

តាមរបាយការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា រហូតមកទល់ពេលនេះមានក្រុមហ៊ុនជាង១ម៉ឺន និងទំនិញជាង១០ម៉ឺនមុខប្រមូលផ្តុំនៅទីនេះ ហើយមជ្ឈមណ្ឌលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងជាទីក្រុងទេសចរណ៍វប្បធម៌ដែលផ្សារភ្ជាប់ទៅនឹងពិភពលោក។

ក្រុមហ៊ុន ATSOLUTIONS

លោក ឡែមឌឿន ដាឡឹម អគ្គនាយកក្រុមហ៊ុន ATSOLUTIONS និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានអបអរសាទរចំពោះគម្រោងនេះ ព្រោះវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ពាណិជ្ជករ ពាណិជ្ជកម្មក្នុងស្រុក ក៏ដូចជាពលរដ្ឋទូទៅតាមរយៈការផ្ដល់ការងារ និងមុខរបរជាច្រើន។

ជាពិសេស មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងរួមចំណែកជួយរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាព និងជួយកាត់បន្ថយភាពក្រីក្របានយ៉ាងប្រសើរស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្ថែម។

លោកអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះ ក៏បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូរភ្នាក់ងារចំពោះគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ។

យោងតាមឯកសារក្រុមហ៊ុនបានឲ្យដឹងថា TCC TRIUMPH Commercial Center នឹងក្លាយជាមជ្ឈមណ្ឌលថ្មើរជើងពាណិជ្ជកម្ម អន្តរជាតិ ដែលមានរហូតដល់១០រចនាបថ ហើយមជ្ឈមណ្ឌលនេះនឹងធ្វើឲ្យទំនិញនៅលើពិភពលោកផ្សារភ្ជាប់នឹងប្រទេសកម្ពុជាទាំងមូលឆ្លងតាមរយៈទីក្រុងភ្នំពេញ អាចឲ្យទំនិញនៅលើពិភពលោកដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា ។ 

តាមឯកសាររបស់ក្រុមហ៊ុន អ្វីជាគុណសម្បត្តិពិសេសនៃគម្រោងនេះមានចំនួន ៥ ដូចជា៖ 

ទី១- កន្លែងនេះមានប្រជាជនទៅមកច្រើន 
ទី២- ទីនេះមានដើមទុនរឹងមាំ 
ទី៣- ទីនេះមានស្ថិរភាពអាជីវកម្មល្អបំផុត 
ទី៤- ទីនេះមានសេវាកម្មល្អបំផុត
ទី៥- ទីនេះមានសន្តិសុខល្អបំផុត។

ព័ត៌មានបន្ថែមពីមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ លោកអ្នកអាចទំនាក់ទំនងទូរស័ព្ទលេខ៖ 087 600 888 / 078 600 777 ៕ 

ពិធីសម្ពោធ TCC TRIUMPH Commercial Center
ពិធីសម្ពោធ TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center
TCC TRIUMPH Commercial Center

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]