ភ្នំពេញ៖ សុភមង្គល នៅក្នុងគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រជាច្រើន តែងតែសរសើរដល់លោក និងភរិយា ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា នៅលើបណ្តាញសង្គមជានិច្ច។

ជាក់ស្តែងកាលពីម្សិលមិញនេះ ជាថ្ងៃពិសេសថ្ងៃកំណើតរបស់ភរិយាលោក ដែលមិនមានការរៀបចំជប់លៀងញុំាអាហារជុំបងប្អូន ដូចកាលពីឆ្នាមុននោះទេ ក៏ប៉ុន្តែគ្រួសាររបស់ពួកគេក៏បានបញ្ចេញសារជូនពរ ទៅកាន់អ្នកម្តាយ និងភរិយារបស់លោកនៅលើបណ្តាញសង្គម ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកម្តាយ។

តែអ្វីដែលកាន់តែពិសេសនោះគឺ ទោះបីជាលោកមិនបានធ្វើពិធីអ្វីនោះទេ តែភរិយាលោកនៅតែបង្ហាញក្តីស្រលាញ់ទៅកាន់ស្វាមីយ៉ាងផ្អែមល្ហែម និងមានអត្ថន័យជ្រាលជ្រៅ យ៉ាងដូច្នោះថា៖«បងជាបេះដូងអូន តែមួយគត់»។

សារដ៏ខ្លីមួយនេះ បានបញ្ជាក់ពីក្តីស្រលាញ់យ៉ាងធំធេងចំពោះស្វាមី នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាសរសើរដល់គូស្វាមីភរិយារបស់លោក ដែលបច្ចុប្បន្នមានវ័យច្រើន និងមានកូនកម្លោះៗអស់ទៅហើយ តែអ្នកទាំង២នៅតែផ្អែមល្ហែមនឹងគ្នាមិនប្រែសោះឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ភរិយា ព្រាប សុវត្ថិ
ភរិយា ព្រាប សុវត្ថិ និងកូនៗ
ភរិយា ព្រាប សុវត្ថិ និងកូនប្រុស
ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ