នៅថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ​ ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានបានអញ្ចើញជាអធិបតីក្នុងពិធីបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលសហគមន៏ធុរកិច្ច និងអគារការិយាល័យ THE POINT។

ការសាងសង់មជ្ឈមណ្ឌលសហគមន៏ធុរកិច្ច និងអគារការិយាល័យ THE POINT បង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់លើអគារការិយាល័យសម័យថ្មី ដែលបំពាក់ទៅដោយបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពទំនើបមានផាសុខភាព ដែលស្ថិតនៅជាមួយបណ្តុំហាងទំនិញ ហាងអាហារ និងជាកន្លែងមានកិត្យានុភាព ផលិតភាពខ្ពស់។ វត្តមានTHE POINT នឹងចូលរួមកាត់បន្ថយអត្រានៃភាពក្រីក្រ តាមរយះការបង្កើតការងារ កាត់បន្ថយចំនួនកម្មករចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់យើងមួយកម្រិតទៀត។

លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន 3DS PROPERTY MANAGEMENT បានមានប្រសាសន៍អោយដឹងថា The Point ត្រូវបានរចនាឡើង ជាគោលដៅសម្រាប់ជាកន្លែងទិញទំនិញ ពិសាភោជនីអាហារ និងជាសួនលំហែរដែលមានដើមឈើធំៗ​ព័ទ្ធជុំវិញទៅដោយអគារខ្ពស់ៗ។​​ កន្លែងលក់ទំនិញដ៏សម្បូរបែបដែលស្ថិតនៅជាន់ផ្ទាល់ដីរបស់ The Point ធ្វើឱ្យអ្នកមកទស្សនាមានភាពងាយស្រួល និងមានអារម្មណ៍ដូចជាកំពុងដើរកំសាន្ត។ ក្រៅពីនេះភាពទាក់ទាញផ្សេងទៀតនឹងកើតមានលើអាងបៃតងដ៏ប្រណិតអមជាមួយដើមឈើធំៗ ដែលជាម្លប់ដល់កន្លែងអង្គុយសម្រាក។

គម្រោងនៃការសាងសង់មជ្ឈមណ្ឌលសហគមន៏ធុរកិច្ច និងអគារការិយាល័យ The Point នឹងមានកម្ពស់ ៦ជាន់ និងទំហំ10187.92 ម៉ែត្រការ៉េដែលអាចទទួលបុគ្គលិកបានដល់ 1,000 នាក់ដោយគ្មានជាបញ្ហាចោទនោះទេ។ ចំណតយានយន្ត អាចផ្ទុករថយន្តបានរហូតដល់ 200 គ្រឿង និងទោចក្រយានយន្តរាប់រយគ្រឿងទៀត។

ពិធីបញ្ជុះបឋមសិលា

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា សមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបានគឺកំណើនសេដ្ឋកិច្ចកម្ពុជារក្សាស្ថិរភាព ៧%ក្នុងមួយឆ្នាំ និងបន្តរក្សាកំណើននេះតទៅទៀត។ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ ១ ៤៣៤ ដុល្លារ ក្នុងឆ្នាំ ២០១៧ នឹងបន្តកើនឡើងដល់ ១ ៥៦៨ ដុល្លារ ក្នុងឆ្នាំ ២០១៨ ធ្វើឲ្យកម្ពុជាឆ្លងផុតពីចំណាត់ថ្នាក់ជាប្រទេសមានប្រាក់ចំណូលទាប ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តមក៏បានមានប្រសាសន៍គាំទ្រ ក្រុមហ៊ុន 3DS PROPERTY MANAGEMENT ក្នុងការវិនិយោគក្នុងទីផ្សារលើវិស័យអចលនទ្រព្យ ជួលអគារសម្រាប់ហាងទំនិញ ហាងអាហារ និងអគារការិយាល័យ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ជំនួបជាលក្ខណះជំនួញរបស់សហគ្រិននានា ក្នុងការជជែកពិភាក្សា កាន់តែមានភាពងាយស្រួលដោយសារ ទីកន្លែងអំណោយផល មានភាពងាយស្រួលសម្រាប់ចតយានយន្ត ពិសារភោជនីអាហារ ថែមទាំងអាចរីករាយនឹងការដើរកម្សាន្តទិញទំនិញដ៏សម្បូរបែប ជាក់ស្តែងដូចជាគម្រោងអាគារពាណិជ្ជកម្ម THE POINT ដែលនឹងត្រូវបើកដំណើរការនាពេលឆាប់ៗខាងមុខនេះដែរមានភាពខុសប្លែកពីពេលមុន ត្រូវការចំណាយពេលវេលាធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយនាំឲ្យខាតពេលវេលា និងមិនមានភាពងាយស្រួលក្នុងការស្វែងរកទំនិញ និងហាងអាហារទំនើបៗនៅបណ្តុំកន្លែងតែមួយ។

សូមបញ្ជាក់ថាគម្រោងនៃការសាងសង់ អាគារពាណិជ្ជកម្ម THE POINTនឹងត្រូវចំណាយទឹកប្រាក់សរុបអស់ ៧លានដុល្លារ៕

ពិធីបញ្ជុះបឋមសិលា
ពិធីបញ្ជុះបឋមសិលា
ពិធីបញ្ជុះបឋមសិលា
ពិធីបញ្ជុះបឋមសិលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]