(ភ្នំពេញ)៖ ជារឿងមួយដ៏ គួរឲ្យកោតសរសើរ និងមានមោទនភាព ខណៈដែល ក្រុម «ល្ខោនព្រះរាជទ្រព្យ» នៃព្រះរាជាណាចក្រកម្ពុជា បានឈានជើង ដល់ទឹកដី នៃប្រទេសអារ៉ាប់រួម (United Arab Emirates(UAE)) ដើម្បីធ្វើការ សម្តែងនូវរបាំ បុរាណខ្មែរ គឺរឿង «ព្រះនាងវឌ្ឍនាទេវី» ដែលសម្តែងជានាដកា (អ្នករបាំ) រហូតដល់ទៅ២ថ្ងៃ ពោលគឺគិត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះ ក្រុម «ល្ខោនព្រះរាជទ្រព្យ» កម្ពុជា នឹងធ្វើការសម្តែងរឿង «ព្រះនាងវឌ្ឍនាទេវី» នៅក្នុង រាជធានី អាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួមនៅក្នុងសារមន្ទីរ Louvre។

យោងតាមផេក ហ្វេសប៊ុក របស់នាដកា ដែលមានឈ្មោះ «Theara Chenda» បានឲ្យដឹងថា « នៅថ្ងៃ ទី ១១-១២/១២/២០១៨ ក្រុមល្ខោនព្រះរាជទ្រព្យ នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តែងរឿង «ព្រះនាងវឌ្ឍនាទេវី» សម្តែងជានាដកា (អ្នករបាំ) ហ្លួងព្រះស៊ីសុវត្ថិ នៅក្នុងសារមន្ទីរ Louvre ក្នុងរាជធានី Abu Dhabi (អាប៊ូដាប៊ី) នៃប្រទេសអារ៉ាប់រួម »។

គួរបញ្ជាក់ផងដែរថា ក្រុមល្ខោន «ព្រះរាជទ្រព្យ» នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវសម្តែងរឿង «ព្រះនាងវឌ្ឍនាទេវី» ដែលរឿងមួយនេះ ជាស្នាព្រះហស្ថ តម្លើងថ្មីដោយ សម្តេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី ដែលនាដកា (អ្នករបាំ) ទាំងអស់ ត្រូវសម្តែងជានាដកាហ្លួងព្រះស៊ីសុវត្ថិ កាលពី១០០ឆ្នាំមុន៕តោះសូមចូលរួមទស្សនា នូូវការហាត់សម មុនពេលសម្ដែងទាំងអស់គ្នា៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]