រាជធានីភ្នំពេញ៖ iflix សេវាកម្មកម្សាន្តឈានមុខគេលើពិភពលោក សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ចាប់ពីថ្ងៃនេះតទៅនឹងចាប់ផ្តើមចាក់ផ្សាយខ្សែភាពយន្តខ្មែរថ្មីៗ ចំនួនបីនៅលើ iflix កម្ពុជា។ ឥឡូវនេះ អ្នកអាចទស្សនាភាពយន្ត «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» «អ្នកនាងម្ចាស់ឡឺកឺ» និង «ក្រមុំសៅកែ» បានដោយសេរីនៅលើ iflix។ ភាពយន្តនេះ មាននៅក្នុងចំណោមភាពយន្តខ្មែរចំនួន ១៦ ដែលមានស្រាប់ និងកំពុងមានប្រជាប្រិយនៅលើ iflix។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺគ្រាន់តែចូលទៅកាន់គេហទំព័រ iflix.com និងចុច Just Play ។

អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាលោក Harry Ward បាននិយាយ៖

«ពួកយើងសប្បាយចិត្ត និងមានមោទនភាព ដែលមានឱកាសបានរួមការងារជាមួយនឹងផលិតកម្មមហាហង្ស។ វាពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលពួកយើងអាចក្លាយជាដៃគូសហការគ្នាយ៉ាងល្អ ក្នុងការដាក់បញ្ចាំងភាពយន្តរបស់ផលិតកម្មមហាហង្ស ក្នុងសេវាកម្មកម្សាន្តរបស់ពួកយើង។ ការសហការនេះបានសបញ្ជាក់ឲ្យឃើញថា iflix កម្ពុជា មានបំណងបង្ហាញស្នាដៃរបស់កូនខ្មែររួមជាមួយភាពយន្តផ្សេងទៀតរបស់យើងនៅទូទាំងពិភពលោក។ ពួកយើងជឿជាក់ថា អ្នកប្រើប្រាស់ទាំងអស់នឹងពេញចិត្តភាពយន្ត និងរឿងភាគដ៏អស្ចារ្យជាច្រើនបែបច្រើនរសជាតិ ពីផលិតកម្មមហាហង្ស»។

ប្រធានផ្នែកគ្រប់គ្រងនៃផលិតកម្ម មហាហង្ស លោក អិន សុភិន បានបន្ថែមថា៖

«iflix ដែលជា សេវាកម្មកម្សាន្តឈានមុខគេលើពិភពលោក សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន គឹជាដៃគូដ៏ពិសេសសម្រាប់ពួកយើងក្នុងការរួមការងារជាមួយគ្នា។ ខ្ញុំពិតជាមានកិត្តិយសណាស់ ក្នុងការសហការនេះ ព្រោះវាបានបង្ហាញពីការគាំទ្រឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជា ដែលផ្តល់ជូនសេវាកម្ម និងគុណភាព ដ៏ពិសេសជូនទៅដល់ទស្សនិកជន។ ខ្ញុំសង្ឃឹមថា ការរួមសហការនេះនឹងមានភាពយូរអង្វែង ដែលនឹងធ្វើឲ្យឧស្សាហកម្មខ្សែភាពយន្តខ្មែររីកចម្រើនទៅមុខ»។

រឿងទើបចេញ៖

១) រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» 
- ប្រភេទ៖ កំប្លែងបែបមនោសញ្ចេតនា
- តួអង្គ៖ Shahkrit Yamnarm (កំពូលតារាសម្តែងជនជាតិថៃ) Piyamarth Phounpaseuth, Thana Tantranon, Chong Van Dong, ខាត់ វ៉ៃហាំង (តារាសម្តែងខ្មែរ ដែលកំពុងមានប្រជាប្រិយភាព)។

រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»

២) រឿង «អ្នកនាងម្ចាស់ឡឺកឺ» 
- ប្រភេទ៖ មនោសញ្ចេតនា
- តួអង្គ៖ សុខ សោម៉ាវត្តី (តារាសម្តែងដែលមានប្រជាប្រិយភាព) លឹម រដ្ឋា អូន ឧស្សាហ៍ ជា វណ្ណារិទ្ធិ ។

រឿង «អ្នកនាងម្ចាស់ឡឺកឺ»

៣) រឿង «ក្រមុំសៅកែ» 
-ប្រភេទ៖ កំប្លែងបែបមនោសញ្ចេតនា
- តួអង្គ៖ កែវ ស្រីនាង (តារាសម្តែងដែលមានប្រជាប្រិយភាព) សុវណ្ណ គិរិ អ៊ុន សុធា អូន ឧស្សាហ៍ ។

រឿង «ក្រមុំសៅកែ»

ភាពយន្តខ្មែរចំនួន ១៦ ដែលមានប្រជាប្រិយភាពជាងគេនៅលើ iflix កម្ពុជា៖

១. អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ
២. អ្នកនាងម្ចាស់ឡឺកឺ
៣.ក្រមុំសៅកែ
៤. ផ្លូវមរណៈ
៥. ក្រមុំចាស់ប៉ះក្មេងស្ទាវ
៦. អាមោកលក់ម៉ាំ
៧. អ្នកម្តាយកំពូល
៨. សួស្តីលោកគ្រូកម្លោះ
៩. ខ្មោចទឹក
១០. ខ្មោចថតកុន
១១. អាព្រឿងងាប់ហើយ
១២. អភូតហេតុស្នេហ៍ (រឿងភាគទូរទស្សន៍)
១៣. ម្ចាស់គំនុំម្ចាស់ស្នេហ៍ (រឿងភាគទូរទស្សន៍)
១៤. ពេជ្រក្នុងបេះដូង (រឿងភាគទូរទស្សន៍)
១៥. អច្ឆរិយៈស្នេហ៍ (រឿងភាគទូរទស្សន៍)
១៦. ឆ្អែតចិត្ត (រឿងភាគទូរទស្សន៍) ។

ឥឡូវនេះភាពយន្តទាំងអស់នេះ អាចឲ្យអតិថិជនជាងមួយពាន់លាននាក់នៅជុំវិញតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិក ស្វែងរកបាននៅលើ iflix ដែលជាអ្នកនាំមុខផ្នែកសេវាកម្មកម្សាន្ត។ ilfix បានផ្តល់ជូនអតិថិជននូវភាពយន្តហូលីវូដ ភាពយន្តក្នុងស្រុក ភាពយន្តភាគ កម្មវិធីផ្តាច់មុខ និងកម្មវិធី ដែលទើបតែទទួលពានរង្វាន់ ហើយក្នុងពេលឥឡូវនេះអ្នកប្រើប្រាស់ថ្មីទាំងអស់ ដែលធ្វើការជាវប្រចាំ លោកអ្នកអាចប្រើសេវាកម្មនេះបានរហូតដល់ ៥ ឧបករណ៍រួមទាំងទូរស័ព្ទ កុំព្យូទ័រ ថេប្លេត និងទូរទស្សន៍ ដែលធ្វើឱ្យ «ការកម្សាន្តរបស់អ្នក អ្នកជាអ្នកគ្រប់គ្រង»

ភាពយន្តល្បីៗលើ iflix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]