ភ្នំពេញ៖ កុមារ UCMAS ជ័យលាភីឆ្នើមតំណាងឱ្យកម្ពុជាចំនួន ៧២ នាក់ គណៈគ្រប់គ្រង UCMAS កម្ពុជា ម្ចាស់អាជ្ញាបណ្ណ័ ប្រធានសាខាទូទាំងប្រទេសរួមជាមួយ អាណាព្យាបាលសិស្សសរុបចំនួន ១៥១ នាក់ បានធ្វើដំណើរ ត្រលប់មកដល់ ទីក្រុងភ្នំពេញវិញ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័ស ថ្នាក់អន្តជាតិលើកទី ២៣ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ - ១០ ខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិដែលមានការចូលរួមពីកុមារឆ្លាតវៃ មកពីជុំវិញពិភពលោកក្នុងនោះក៏មានវត្តមាន កុមារកម្ពុជាផងដែរ។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារ UCMAS កម្ពុជា បានឈ្នះពានរង្វាន់ និងមេដាយសរុបចំនួន ៥១ រូប ទៅលើវិញ្ញាសាសរសេរ មើល និង ស្តាប់។

កុមារ UCMAS កម្ពុជា ៥១នាក់ ឈ្នះពានរង្វាន់និងទទួលបានមេដាយ

ក្នុងឱកាសនេះដែរលោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និង ជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ បានសម្តែងនូវការអបអរសាទរ ដោយក្តីរំភើប រីករាយយ៉ាងខ្លាំងចំពោះជ័យលាភីរបស់កុមារកម្ពុជា។ លោកក៏បានប្រាប់ឱ្យដឹងថា សិស្ស UCMAS កម្ពុជាធ្វើបានយ៉ាងល្អក្នុងការប្រឡងនេះ ហើយទទួលបានលទ្ធផលជាទីមោទន ដល់ប្រទេសកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានលើកទឹកចិត្ត កុមារដែលកំពុងសិក្សា កម្មវិធី UCMAS ទាំងអស់ ឱ្យធ្វើការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួន ដណ្តើមពានរង្វាន់ ក្នុងការប្រឡងឆ្នាំក្រោយទៀត។

ដោយឡែក កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ សាលា អាយឃីដ កម្មវិធី UCMAS កម្ពុជាក៏បានបន្ថែមថាកញ្ញាពិតមានមោទនភាពយ៉ាងខ្លាំងចំពោះជ័យលាភីរបស់ កុមារ UCMAS កម្ពុជាទាំង ៥១ រូបក្នុងចំណោមកុមារឆ្លាតវៃជាច្រើនមកពីជុំវិញពិភព លោកជាមួយនឹងការប្រឡងទៅ៣វិញ្ញាសារគឺវិញ្ញាសារ សរសេរ ស្តាប់ និង មើល។ ហើយ បេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់ ២០០ សំណួរសម្រាប់វិញ្ញាសារសរសេរ និងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ កញ្ញា បានរំលឹកឱ្យដឹងផងដែរថា កាលពី ឆ្នាំ ២០១៧ កម្មវិធី UCMAS កម្ពុជាក៏ធ្លាប់បញ្ចូនកុមារ កម្ពុជា ៥៨ នាក់ទៅចូលរួមម្តងរួចមកហើយ ដែលជាលទ្ធផលសិស្ស ៥នាក់បានទទួល ជ័យលាភី។

បើតាមការបញ្ជាក់បន្ថែមទៀត របស់នាយិកាគ្រប់គ្រងទូទៅរបស់កម្មវិធី UCMAS បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រឡងថ្នាក់អន្តរជាតិលើកទី ២៤ ដែលមាន ការចូលរួមពីបណ្តាប្រទេស ៨០ លើពិភពលោកហើយក៏ជាឱកាសរបស់ពួកគេ ក្នុងការ ស្វែងយល់ និងស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា៕ 

កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ
កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ
កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ
កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ
កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ
កុមារ UCMAS កម្ពុជា៥១នាក់ឈ្នះពានរង្វាន់និងទទួលបានមេដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]