អារ៉ាប់៖ ថ្មីៗនេះ អារ៉ាប់ទើបតែបើកសម្ពោធយន្តហោះឯកជនស៊េរីថ្មីរបស់ខ្លួនឈ្មោះថា Boeing 777X នៅកណ្តាលទីក្រុងឌូបៃតែម្តង។ 

Boeing 777X គឺជាយន្តហោះស៊េរីចុងក្រោយគេបង្អស់ដែលទើបតែបង្កើត។ ផ្ទៃខាងក្រៅមានទ្រុងទ្រោយធំសម្បើម ត្រចះត្រចង់ កាន់តែល្អប្រណីតសម្រាប់សេដ្ឋីនិងអ្នកមានក្នុងការទិញយកទៅប្រើប្រាស់។ ខណៈផ្ទៃខាងក្នុងវិញមានរំលិចទៅដោយគ្រឿងសង្ហារឹមថ្លៃៗ អមដោយបច្ចេកវិទ្យាកាន់តែទំនើបជាងយន្តហោះមុនៗ។ នេះយោងតាមសារព័ត៌មាន Business Insider ដែលបានចេញផ្សាយក្នុងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨។  

យន្តហោះឯកជនBoeing 777X

គិតចាប់ពីឆ្នាំ១៩៩៦មក យន្តហោះឯកជនពិតជាពេញនិយមណាស់សម្រាប់អ្នកមាននិងសេដ្ឋីជុំវិញពិភពលោក។ 

យោងតាមសារព័ត៌មានដដែលបានបញ្ជាក់ថា យន្តហោះស៊េរីថ្មី 777X មួយនេះមានសមត្ថភាពហោះឆ្លងទ្វីបពី ប្រទេសមួយទៅប្រទេសផ្សេងទៀតបានយ៉ាងងាយ។ វាអាចហោះពីទីក្រុងស៊ីដនី ទៅទីក្រុងឡុងដ៍ រួចបន្តទៅទីក្រុងឌូបៃទៀតដោយមិនចាំបាច់ចុះចត។ 

ខណៈវិស្វករមេកានិចជំនាញៗបានច្នៃប្រឌិតយន្តហោះនេះ ដោយការដាក់បំពាក់ម៉ាស៊ីនមេធន់ធ្ងន់ប្រភេទ GE9X ដែលអាចជួយសន្សំសំចៃប្រេងសាំងដល់ទៅ៥ភាគរយឯណោះ។

ក្រឡេកមកមើលទ្រង់ទ្រាយរបស់វាវិញ Boeing777X មានកម្ពស់២,៥ម៉ែត្រ ខណៈស្លាបទាំងគូរបស់វាមានប្រវែងដល់ទៅ៧២ម៉ែត្រ។វាមានប្រវែងសរុប ៧៦,៣ម៉ែត្រ និង ទម្ងន់ ៣៤៤,០០០គីឡូ(៣៤៤តោន)

ចំណែកឯផ្ទៃខាងក្នុងវិញ មានបំពាក់សុទ្ធតែគ្រឿងសង្ហារឹមទំនើបៗនិងបន្ទប់ជាច្រើនប្រៀបដូចជាកូនវិមានមួយអីចឹង។បន្ទប់ទាំងអស់នេះមានដូចជា បន្ទប់ទទួលភ្ញៀវ បារ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក និង កន្លែងស្រស់ស្រូបអាហារជាដើម

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ អារ៉ាប់បានបញ្ចេញយន្តហោះខ្នាតយក្សពីរក្នុងពេលតែមួយតែម្តង។ Boeing777-8 ដែលជាប្អូនភ្លោះជាមួយនឹង Boeing777X ក៏មិនអន់ប៉ុន្មានដែរ។ វាគ្រាន់តែមានទ្រង់ទ្រាយតូចជាងគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។

បើនិយាយពីតម្លៃវិញ Boeing777-8 មានតម្លៃសរុប ៣៩៤.៩លានដុល្លារ។ ខណៈ Boeing777X មានតម្លៃដល់ទៅ ៤២៥,៨លានដុល្លារ៕  

មានវីដេអូនៅខាងក្រោម៖

យន្តហោះឯកជនBoeing 777X
យន្តហោះឯកជនBoeing 777X
យន្តហោះឯកជនBoeing 777X
យន្តហោះឯកជនBoeing 777X
យន្តហោះឯកជនBoeing 777X
យន្តហោះឯកជនBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
បន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលទានអាហារ
បន្ទប់ទទួលទានអាហារ
កន្លែងលាងដៃ
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
បន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលទានអាហារ
បន្ទប់ទទួលភ្ញៀវ
បន្ទប់គេង
បន្ទប់ទឹក
ច្រកទ្វារ
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
ផ្ទៃខាងក្នុងយន្តហោះBoeing 777X
យន្តហោះ 777X
យន្តហោះ Boeing 777-8 និង 777X
យន្តហោះ 777X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]