ជប៉ុន៖ កាលពីយប់មិញនេះ ក្រុម Wanna One បានសម្តែងនៅក្នុងកម្មវិធី “2018 Mnet Asian Music Awards’s Fan” ដែលប្រារព្ធឡើងនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះដែរ ស្រាប់តែមានហេតុការណ៍មួយ បានកើតឡើង លើសមាជិកមួយរូបលោក Lai Kuanlin រាំៗរហែកខោទាំងកណ្តាលឆាក ។

យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើង ខណៈពេលលោកនិងក្រុមរបស់ខ្លួនសម្តែងបទចម្រៀងមួយបទ មានចំណងជើងថា “Boomerang” ។ ម៉្យាងវិញទៀត ដូចដែលប្រិយមិត្តមួយចំនួនដែលជាហ្វេនរបស់ក្រុមចម្រៀងនេះ ជ្រាបហើយថា បទចម្រៀង “Boomerang” នេះគឺមានក្បាច់រាំបញ្ចេញកម្លាំងខ្លាំង ដូច្នេះហើយបើសិនជាខោមានថ្នេរមិនល្អនោះទេ វាច្បាស់ជារហែកបែបនេះហើយ។

ទោះជាយ៉ាងណាក្តី ស្នាមរហែកខោរបស់ Kuanlin ពិតជារហែកខ្លាំង ស្ទើរតែពីក្រោមដល់ខាងលើទៅហើយ ក៏ប៉ុន្តែអ្វីដែលគូរឲ្យសរសើរនោះ បើទោះជាលោកកំពុងតែជួបស្ថានភាពដ៏តានតឹងបែបនេះ ក្នុងកណ្តាលហ្វូងហ្វេនរាប់សែននាក់ក្តី ក៏លោកនៅតែសម្តែងបានយ៉ាងល្អរហូតដល់ចប់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Lai Kuanlin
Lai Kuanlin
Kuanlin សម្តែងលើឆាក
Kuanlin សម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]