កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១២ ខែធ្នូ កាលពីយប់មិញនេះ មានក្រុមចម្រៀង Kpop ល្បីៗជាច្រើនបានបង្ហាញវត្តមាន នៅក្នុងកម្មវិធី Mnet Asian Music Awards (MAMA) ដែលជាកម្មវិធី ប្រគល់ពានរង្វាន់ដ៏ធំ ប្រចាំឆ្នាំ ២០១៨ បានប្រារព្ធធ្វើឡើង នៅក្នុងប្រទេសជប៉ុន ក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្រជាច្រើន។

ក្នុងចំណោមនោះ ក៏មានវត្តមានរបស់ BTS ក្រុមចម្រៀងប្រុសដ៏ល្បី ទូទាំងពិភពលោកផងដែរ។ វត្តមានរបស់ពួកគេ ញ៉ាំងឲ្យកម្មវិធី កាន់តែមានភាពអស្ចារ្យ ពោរពេញដោយ សម្លេងស្រែកពេញសាលប្រគំតន្ត្រី។

គួរបញ្ជាក់ផងដែរថា BTS បានត្រលប់ទៅវិញ ជាមួយនឹងពានរង្វាន់ ចំនួន ៤ នៅក្នុងដៃ ដែលក្នុងនោះរួមមាន ៖

ពានរង្វាន់ Top 10 Fans 'Choice Top 10

ពានរង្វាន់ Favorite Music Video សម្រាប់វីដេអូចម្រៀងបទ «IDOL»

ពានរង្វាន់ Favorite Male Dance Artist

និងចុងក្រោយ គឺពានរង្វាន់ MAMA Daesang ដែលជាពានរង្វាន់ធំ និងលើកដំបូងបង្អស់ប្រចាំឆ្នាំនេះ គឺពានរង្វាន់ Worldwide Icon of the Year។

សមាជិកក្រុមទាំងអស់ បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្កើតការសម្ដែងថ្មីៗ ក្បាច់រាំប្លែកៗ បទចម្រៀងដ៏អស្ចារ្យជាច្រើន សម្រាប់ពួកគេ។ ជាពិសេសនោះគឺ ពួកគេក៏បានផ្ញើសេចក្ដីស្រលាញ់ និងការដឹងគុណយ៉ាងធំធេងចំពោះ ARMYs ដែលជាអ្នកគាំទ្ររបស់ពួកគេ នៅទូទាំងពិភពលោកផងដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]