ភ្នំពេញ៖ សម្រែកហ៊ោរកញ្ជៀវ សម្លេងទះដៃយ៉ាងកងរំពង ជាមួយស្នាមញញឹម និងក្តីរំភើបរីករាយ ក្នុងឆាកតន្ត្រីដ៍ទំនើបជាមួយភ្លើងពណ៌ចម្រុះ បានកើតឡើងនៅក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert នាំមកជូនជាពិសេសដោយក្រុមហ៊ុន Huawei ដែលជាជំនួបជាមួយកំពូលតារាសម្តែងល្បី កញ្ញា Bella Ranne តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀងលោក នីកូ កញ្ញា សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ បានចូលរួមអង្រួនការប្រគំតន្ត្រីឲ្យកក្រើក កាលពីថ្ងៃ ១០ ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល១ ជាន់ទី៤ ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។

ការប្រគំតន្រ្តី Bella nova 3 series Live Concert

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ ២ ក្នុងពិភពលោក បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យ និងវិសេសវិសាលបំផុតនេះឡើង ដើម្បីអបអរសាទរការសម្ពោធស្មាតហ្វូន Huawei nova3 Lite ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ និងរីករាយទិវាសិទ្ធិមនុស្ស។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ម្ចាស់ហាងទូរស័ព្ទជាដៃគូ ដៃគូសហការនៅតាមបណ្តាក្រុមហ៊ុននានា។

កញ្ញា Bella បានស្វាគមន៍អ្នកគាំទ្រជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ជាមួយនឹងបានបកស្រាយបទចម្រៀងពីរបទយ៉ាងពីរោះ។ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា កញ្ញាពិតជានឹកអ្នកគាំទ្រនៅប្រទេសកម្ពុជាខ្លាំងណាស់ និងពិតជារីករាយដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយមានការអញ្ជើញពីក្រុមហ៊ុន Huawei ។ ក្រៅពីការបកស្រាយបទចម្រៀង កញ្ញាក៏បានបង្ហាញពីទឹកមុខដ៏ក្រមិចក្រមើមផ្ទាល់ ដូចទៅនឹងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម Huawei nova3 និង nova3i របស់កញ្ញា និងការលេងហ្គេមសប្បាយៗជាមួយអ្នកគាំទ្រនៅលើឆាកផងដែរ។

ការប្រគំតន្រ្តី Bella nova 3 series Live Concert

លើសពីនេះទៅទៀត វត្តមានក្នុងការចូលរួមរបស់លោក នីកូ កញ្ញា សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមព្រមគ្នា ក៏បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែជក់ចិត្ត និងរីករាយកាន់តែខ្លាំងជាមួយការបកស្រាយបទចម្រៀងពីរោះៗ ព្រមទាំងក្បាច់រាំពិសេសៗគួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែរស់រវើក។

នៅចុងកម្មវិធី កំពូលតារាចម្រៀងទាំងបួនដួង បានបកស្រាយរួមបទចម្រៀងរួមគ្នាជាចង្វាក់ប្រពៃណីខ្មែរ រីឯកញ្ញា Bella ក៏បានរាំយ៉ាងសមសួន គួរឲ្យទាក់ទាញផងដែរ។

ក្រៅពីនេះយើងក៏មានការលេងហ្គេមសប្បាយៗជាច្រើនដើម្បីឈ្នះរង្វាន់ជាច្រើនទាំងមុនកម្មវីធី និងក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏បានធ្វើតេស្តស្មាតហ្វូន nova3 series ជាមួយបទពិសោធន៍ក្នុងការថតរូបម៉ាឡូយ និងសែលហ្វីម៉ាកប់។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូន ដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាលរហូតដល់ 4000mAh៕

ការប្រគំតន្រ្តី Bella nova 3 series Live Concert
ការប្រគំតន្រ្តី Bella nova 3 series Live Concert
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
ការប្រគំតន្រ្តី Bella nova 3 series Live Concert
ការប្រគំតន្រ្តី Bella nova 3 series Live Concert

ប្រសិនបើអ្នកខកខានមិនបានទៅទស្សនា ឬទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនាតាមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]