ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ប្អូនប្រុសដ៏ល្បីដែលចេះ​១៥​ភាសា សាលីក បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ពេញពិភពលោកត្រឹមមួយរយៈពេលដ៏ខ្លី ក្រោយមហាជនជាច្រើនបានដឹង ពីសមត្ថភាពដ៏កម្ររកបានរបស់កុមារកម្ពុជា អាចនិយាយបានច្រើនភាសាដោយមិនបានរៀនសូត្រ។

ក្រោយពីដំណឹងនេះ បានល្បីសុះសាយ បានធ្វើឲ្យបណ្តាប្រទេសក៏ដូចជាសារព័ត៌មានធំៗជាច្រើន បាននាំគ្នាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការសម្ភាសន៍សាកសួរដល់ប្អូនទៀតផង មិនត្រឹមតែប៉ុណ្ណោះប្អូនប្រុសក៏បានធ្វើឲ្យមហាជន ស្គាល់ប្អូនប្រុសកាន់តែច្រើនជាងមុន។

សាលីក និងគ្រួសារ

ជាក់ស្តែងកាលពីម្សិលមិញនេះ ស្រាប់តែមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែលប្អូនប្រុសបានធ្វើដំណើរទៅដើរលេងកម្សាន្តនៅប្រទេសថៃ ដោយក្នុងនោះប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីនៅប្រទេសជប៉ុន បានធ្វើដំណើរមកកាន់ប្រទេសថៃផ្ទាល់ ដើម្បីស្កាត់សុំក្មេងប្រុសដ៏មានប្រជាប្រិយភាពរូបនេះសម្ភាសន៍។

ទន្ទឹមនឹងនេះដែរ ខាងប៉ុស្តិ៍ទូរទស្សន៍ ក៏បាននាំគ្នាសួរនាំប្អូនប្រុសជាភាសាជប៉ុន ហើយប្អូនក៏បានឆ្លើយទៅវិញជាភាសានោះ ដោយមិនស្ទាក់ស្ទើរ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានឲ្យ សាលីក និយាយភាសា ដែលខ្លួនបានចេះជាច្រើនផងដែរ។

ក្រោយពីឃើញបែបនេះបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ដែលកុមារកម្ពុជាមានឈ្មោះល្បីយ៉ាងដូច្នោះ សូម្បីតែបណ្តាប៉ុស្តិ៍ទូរស្សន៍ ក៏មកសម្ភាសន៍ប្អូនផ្ទាល់៕

ប្រភពវីដេអូ៖ Sola Khang

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

សាលីក
សាលីក និងប្អូន
ដំណើរកម្សាន្តនៅប្រទេសថៃរបស់ប្អូន
ដំណើរកម្សាន្តនៅប្រទេសថៃរបស់ប្អូន
ដំណើរកម្សាន្តនៅប្រទេសថៃរបស់ប្អូន
ដំណើរកម្សាន្តនៅប្រទេសថៃរបស់ប្អូន
ប៉ុស្តិ៍ទូរទស្សន៍ជប៉ុនតាមសុំថត
ប៉ុស្តិ៍ទូរទស្សន៍ជប៉ុនតាមសុំថត
ប៉ុស្តិ៍ទូរទស្សន៍ជប៉ុនសុំថត ដល់ថៃ
ប៉ុស្តិ៍ទូរទស្សន៍ជប៉ុនសុំថត ដល់ថៃ
ប៉ុស្តិ៍ទូរទស្សន៍ជប៉ុនសុំថត ដល់ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]