ថៃ៖ ក្រៅពីមានភាពជោគជ័យ លើការងារ និងជីវិតផ្ទាល់ខ្លួន មនុស្សម្នាក់ៗ ក៏ត្រូវការមិត្តពិតម្នាក់ ឬច្រើនជាងនេះ ដើម្បីពិភាក្សា និងផ្តល់កម្លាំងចិត្តឲ្យគ្នា ពេលជួបរឿងទុក្ខលំបាក។

ក្នុងនោះដែរ តារាភាគច្រើន ក៏គេនាំគ្នាបង្កើតជាក្រុមមិត្តភក្តិ ដែលជូនកាលក្រុមរបស់ពូកគេ មានច្រើនគ្នា ឬក៏តិច អាស្រ័យទៅលើ ចរិត និងការទាក់ទងគ្នាចុះសម្រុងនឹងគ្នា ។ ជាពិសេស ពួកគេ តែងតែ យកពេលទំនេរមួយចំណែក ពីការងារ ដើរលេងកម្សាន្តញ៉ាំអាហារជុំគ្នា បង្កើនភាពសប្បាយរីករាយជាមួយគ្នា។

តោះទៅតាមដាន តារាៗណាខ្លះ ជាក្រុមមិត្តភក្តិនឹងគ្នា តាមដានទាំងអស់គ្នា៖

១) ក្រុម ទេពអប្សរ៖ ដូចជាប្រិយមិត្ត បានឃើញស្រាប់ហើយ កាលពីថ្ងៃរៀបការរបស់នាងJanie ក្រុមមិត្តភក្តិ បាននៅក្បែរនាង​ជានិច្ច រហូតហ៊ានចំណាយពេល ចំណាយលុយ ហោះទៅចូលរួមកម្មវិធីរៀបការ តង់ទី២ នៅលើកោះទៀត។ ជាពិសេស ពួកគេ តែងតែ ផ្តល់កម្លាំងចិត្ត ផ្តល់យោបល់ នៅពេលជួបរឿងស្មុគស្មាញ ជាមួយជីវិតផ្ទាល់ខ្លួន និងក្នុងសិល្បៈ។ ប៉ុន្តែក្នុងនោះ កាលពីមួយរយៈមុន ពួកគេ ក៏មានការប៉ះទង្គិចសម្តីគ្នាបន្តិចផងដែរ តែពេលនេះ ពួកគេ បានយល់គ្នា និងស្រលាញ់គ្នាលើសដើម។

ក្រុម​Janie
ក្រុម​Janie

២) ក្រុមGang Ferby ៖ នៅក្នុងក្រុមនេះ សុទ្ធសឹងតែ ជាតារាក្នុងប៉ុស្តិ៍លេខ៣ ទាំងអស់ ដូចជា​Matt Peranee នាង Taew Natapohn នាងTeoy Jarinporn នាង Mint Chalida និង Mew Nittha។ ក្នុងនោះ ពួកគេ​តែងតែ បង្ហាញភាពកក់ក្តៅ និងតែងតែកាន់ជើងគ្នាផងដែរ ដូចជា មួយរយៈមុន​ មានរឿងធំ ពាក់ព័ន្ធនឹង Matt Peranee ដោយពួកគេ​ បានព្យាយាមនិយាយ​ល្អ និង ជួយនាងខ្លាំងបំផុត។ 

ក្រុមGang Ferby
ក្រុមGang Ferby

៣) ក្រុម Chompoo៖ ចំពោះក្រុមរបស់តារាស្រីរូបនេះវិញ គឺមានតែ៣នាក់ទេ ព្រោះនាងគិតថា​មានតែពួកគេប៉ុន្មាននាក់នេះ ដែលយល់ចិត្តគ្នាច្រើនជាងអ្នកណាគេបង្អស់។ ដោយក្នុងនោះ មាននាង Aimee Morakotនិងនាង Ice Apitsada។ 

ក្រុម Chompoo
ក្រុម Chompoo

៤) ក្រុម Bella៖ ក្រុមរបស់នាង ហាក់ដូចជា មានគ្នាច្រើនជាងគេ​ ដែលភាគច្រើន សុទ្ធសឹងតែ ជាតារាដូចគ្នាទាំងអស់។ ក្នុងនោះដែរ ពួកគេ តែងតែដើរលេងកម្សាន្តជាមួយគ្នា តាមទីជិត ទីឆ្ងាយ ដើម្បីបង្កើនចំណងមិត្តភាពជាមួយគ្នា។ 

ក្រុម Bella
ក្រុម Bella

៥) ក្រុមIce Amena៖ ចំពោះក្រុមរបស់នាង ភាគច្រើន​សុទ្ធតែ តារាវ័យក្មេង និងមានសម្រស់ស្រស់ស្អាតដូចគ្នាទាំងអស់។ ជារឿយៗ ពួកគេ តែងតែ​មានដំណើរកម្សាន្ត ជុំគ្នា ដោយពួកគេ​ តែងតែចូលចិត្ត ទៅលេងមាត់សមុទ្រជុំគ្នា។

ក្រុមIce Amena
ក្រុមIce Amena

៦) ក្រុមAum៖ ក្រុមរបស់តារាស្រីរូបនេះ អាចនិយាយបានថា ក្រុមអ្នកមានទ្រព្យសម្បត្តិ ដែលពួកគេ តែងតែ ចំណាយពេលដើរលេងក្រៅប្រទេស ញឹកញាប់ខ្លាំងណាស់ ជាមួយគ្នា និងដើរទិញរបស់របរច្រើនសន្ធឹកសន្ធាប់។ ក្នុងនោះ នាង Aum បានរាប់អានជាមួយគ្នា អស់រយៈយូរឆ្នាំណាស់មកហើយ ដោយសារតែ​ ភាពចុះសម្រុងគ្នា និងនិយាយត្រូវគ្នា ទើបធ្វើឲ្យពួកគេ អាចរក្សាទំនាក់ទំនង បានមកទល់ពេលនេះ។

ក្រុមAum
ក្រុមAum

៧) ក្រុម Yaya៖ ចំពោះចំណងមិត្តភាពរបស់ពួកគេ បានសាងមកជាយូរឆ្នាំណាស់មកហើយ ដែលក្នុងនោះ​មាននាង Margie នាង Kimberley និងនាង Yaya ដោយកាលពីដំបូងឡើយ មាននាង Mint Chalida តែដោយសារតែ មានរឿងបន្តិចបន្តូច ក៏ពួកគេ បានបែកបាក់ចំណងមិត្តភាព ដោយពេលនេះ មានតែ៣នាក់តែប៉ុណ្ណោះ។

ក្រុម Yaya
ក្រុម Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]