ខេត្តកំពង់ស្ពឺ ៖ ចាត់​ទុក​ថា​សំណាង​ណាស់​កុំ​តែ​ម្តាយ​នាង​មក​ទាន់​កុំ​អី​កូន​ក្លាយជា​ចំណី​តណ្ហា​របស់ ជន​កំហូច​បាត់​ទៅ​ហើយ​។ ក្រោយ​បង្ក​បក្ខពួក​របស់​គេ​បាន​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ ត្រូវ​ម្តាយ​នាង​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​។

ករណី​ប៉ុនប៉ង​រំលោភ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ធ្នូ ២០១៨ នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជន​បង្ក​ឈ្មោះ មៀ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​សង្កែ​ជ្រុំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យបាន​បើក​គោ​យន្ត​ពី​សង្កែ​ជ្រុំ មក​ដល់​ចំណុច​កើតហេតុ​រូបគេ​បានឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដើរ ពេល​នោះ​រូបគេ​រួម និង​បក្ខពួក​ពីរ​នាក់​បាន​ឈប់​គោ​យន្ត​ចុះ​មក​ជួប និង​បាន​ចាប់​ផ្តួល​ទៅ​លើ​ដី ប៉ុនប៉ង​រំលោភ​។ ពេល​កំពុង​ធ្វើ​សកម្មភាព​ត្រូ​រូ​វ​ម្តាយ​ង​ក្មេង​ស្រី​មក​ទាន់​ហើយ​ចាប់​បាន ជនសង្ស័យ​ខាងលើ ចំណែក​បក្ខពួក​២​នាក់​ទៀត​បើក​គោ​យន្ដ​រត់គេច​ខ្លួន​បាត់​។ជនសង្ស័យ​ត្រូវ​បាន​ម្តាយ​ក្មេង​ស្រី​ប្រគល់​ឲ្យ​សមត្ថ​កិ​ច​ចាត់ការ​តា​មតិ​នី​វិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច សង្ស័យ​ឆ្លើយ​សារភាព​ថា រូបគេ​រួម​នឹង​បក្ខពួក​ពិតជា​មាន​បំណង​ចាប់​ក្មេង​ស្រី ខាងលើ​រំលោភ​ពិតមែន តែ​ពេល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​ម្ដាយ​នាង​មក​ទាន់ ហើយ​ចាប់​រូបគេ​ជាប់​តែ​ម្តង​។

នៅ​រសៀល​ថ្ងៃ​ទី​១២ បន្ទាប់​ពី​កសាង​សំណុំរឿង សមត្ថកិច្ច​ស្រុក​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ និង​ការពា​អនីតិជន​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]