ភ្នំពេញ៖ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាទីផ្សាសិល្បៈរបស់ ពិធីការិនី ថន លក្ខិណា កាន់តែខ្លាំងទៅ ដែលគ្រប់កម្មវិធី ឬការបង្ហាញផលិតផលនានា គេតែងតែជ្រើសរើសយកនាងជានិច្ច។

មូលហេតុដែល ធ្វើឲ្យ ម្ចាស់កម្មវិធី យកតារាស្រីរូបនេះ ក៏ព្រោះតែនាង ពូកែក្នុងការនិយាយ ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាថៃ។ ជាពិសេស អមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា រូបរាងស្រឡូនស្អាត របស់នាងថែមទៀត។

បើក្រឡេកមើល លើការតែងខ្លួនរបស់ កញ្ញា ថន លក្ខិណា វិញ ត្រូវបានចាប់អារម្មណ៍ថា រូបនាង មិនសូវជារើសសម្លៀកបំពាក់ប៉ុន្មានទេ ដែលនាងអាចលេងស្ទីលគ្រប់យ៉ាង និងគ្រប់ពណ៌ តាមចំណង់ចំណូលចិត្តរបស់នាង។ ការដែលនាង ហ៊ានលេងខ្លួនជាមួយនឹង ឈុតខ្លះ មានពណ៌ឆើតៗ ក៏ព្រោះតែ នាងជឿជាក់លើស្បែកដ៏សស្អាត ដូចពងមាន់បករបស់នាង ទើបនាងហ៊ានតែងខ្លួន យ៉ាងដូច្នេះ។ បើសិនបើនាងមានសម្បុរ រាងស្រគាំ នាងពិតជា មិនមានភាពជឿជាក់ ស្លៀកឈុតពណ៌ឆើតៗ ដល់ម្លឹងនោះទេ៕

ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា