កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមអ្នកកាសែត នៅក្នុងប្រទេសកូរ៉េ ទើបតែធ្វើការប្រកាសថា ក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះ BTS និងតារាចម្រៀងទោល ដ៏មានប្រជាប្រិយភាព IU គឺជាអ្នកដែលទទួលបាន ពានរង្វាន់ “Proud Korean Daesang” លើកទី ១២ ប្រចាំឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា នេះក៏ព្រោះតែពួកគេយល់ថា BTS គឺបានចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងបាន ធ្វើឲ្យមហាជន ចាប់អារម្មណ៍ប្រទេស ក៏ដូចជាវប្បធម៌កូរ៉េ កាន់តែខ្លាំងឡើង។

ជាក់ស្ដែង ទាំងកំណើនភ្ញៀវទេសចរណ៍ ព្រមទាំងប្រាក់ចំណូលនៅក្នុងប្រទេស មានការកើនឡើងជាលំដាប់ នេះក៏ជាសមិទ្ធផលមួយ ដែលបានមកពី វិស័យតន្រ្តី Kpop ផងដែរ ដែលជាចំណុចទាក់ទាញ ធ្វើឲ្យភ្ញៀវ ចង់មកកម្សាន្តនៅក្នុងប្រទេសកូរ៉េ៕

ទស្សនារូបភាពខាងក្រោម ៖   

រូបភាព BTS
រូបភាព IU
រូបភាព BTS
រូបភាព IU
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]