ខ្សែភាពយន្តភាគខ្មែរ​ ដែលបានសហការផលិតរវាងស្ថានីយទូរទស្សន៍ភីអិនអិន និងក្រុមកាងារមកពីប្រទេសថៃ រឿង «អាថ៍កំបាំងត្រីសូល៍» ត្រូវបានថត និងកាត់តបញ្ចប់រួចរាល់ហើយ ដោយនឹងត្រៀមចាក់ផ្សាយជូនទស្សនានៅចុងឆ្នាំ២០១៨នេះ។

ដូចដែលទស្សនិកជនធ្លាប់បានទស្សនានូវឈុតឆាកពិសេសៗតាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើទំព័រហ្វេសប៊ុគរបស់ភីអិនអិនរួចមកហើយថា រឿងមួយនេះមានបញ្ចូលគ្រប់ឈុតឆាក មានទាំងស្នេហា វាយប្រហារ និងយុទ្ធសិល្ប៍ជាដើម ដែលតម្រូវអោយតួសម្តែងទាំងអស់ត្រូវហ្វឹកហាត់ការសម្តែងអោយមានភាពម៉ត់ចត់ខ្លាំងមែនទែន ធ្វើយ៉ាងណាអោយរឿងមួយនេះ ទទួលបានលទ្ធផលល្អ។

រឿង «អាថ៍កំបាំងត្រីសូល៍»

ការប្រឹងប្រែងនេះមិនត្រឹមតែតួសម្តែងប៉ុណ្ណោះទេ ក្នុងនោះក្រុមកាងារទាំងពីរប្រទេស ក៏បានខំប្រឹងអស់ពីកម្លាំងកាយចិត្ត គោលបំណងចង់អោយទស្សនិកជន ទទួលបាននូវភាព​ប្លែកភ្នែក និងទទួលបានអារម្មណ៍រីករាយផងដែរ។ ក្រៅពីក្រុមកាងារថត ក៏នៅមានក្រុមកាងារផ្នែក

កាត់ត ផ្នែកក្រាហ្វិកដែលជាក្រុមផលិតចុងក្រោយ និងព្យាយាមច្នៃសាច់រឿងនេះបន្ថែមអោយរឹតតែមានគុណភាពល្អ និងរស់រវើក៕

ចង់ដឹងថាតើពួកគាត់ខំប្រឹងបែបណា​នោះសូមទស្សនាវីដេអូខាងក្រោម៖

រឿង «អាថ៍កំបាំងត្រីសូល៍»
រឿង «អាថ៍កំបាំងត្រីសូល៍»
រឿង «អាថ៍កំបាំងត្រីសូល៍»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]