(ភ្នំពេញ)៖ គ្រាន់តែប្រកាសចូលវិថីសិល្បៈភ្លាម ប្រជាប្រិយភាពរបស់ សុវត្ថិ មុន្នីវណ្ណ ហាក់មានសន្ទុះគាំទ្រ ពីទស្សនិកជនយ៉ាងច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈទេពកោសល្យផ្នែកសិល្បៈ របស់តារាប្រុសរូបនេះ គឺត្រូវបានទស្សនិកជនទាំងក្នុង និងក្រៅស្រុកទទួលស្គាល់ ដោយសាររូបគេ មិនត្រឹមតែមានសំឡេង ពិរោះប៉ុណ្ណោះទេ ថែមទាំងមានភាពរួសរាយរាក់ទាក់ និងសម្រស់ស្រស់សង្ហារផងនោះ។ អ្វីដែលជាការកត់ សម្គាល់ ថ្មីៗនេះ លោកបានបង្ហោះវីដេអូដ៏ខ្លីមួយ ជាមួយនឹងការបង្ហើរសំនៀងក្នុងបទបរទេសមួយឃ្លារ ដែលមានអ្នកចូលទស្សនាជាង ១០ម៉ឺននាក់ទៅហើយ លើបណ្តាញសង្គម។

ជាមួយនឹងការ មានសន្ទុះខ្លាំងផ្នែកសិល្បៈនេះផងដែរ ធ្វើឱ្យលោក សុវត្ថិ មុន្នីវណ្ណ កាន់តែមានអ្នកគាំទ្រច្រើន និងមានទីផ្សារសិល្បៈស្ទើររកពេលទំនេរគ្មានផងដែរ។ ព្រោះជានិច្ចកាល រាល់កម្មវិធីសិល្បៈតូចធំនានា គេតែងតែឃើញវត្តមានលោក និងប្អូនៗទាំងពីរ គឺ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សេរីវុឌ្ឍ ចូលរួមមិនដែរខាន ដោយមានការអមដំណើរ និងការទទួលស្វាគមន៍យ៉ាងកុះករពីយុវវ័យទៀតផង។

ងាកមកការបកស្រាយ ចម្រៀងបរទេសមួយឃ្លានេះវិញគឺ ស្ដាប់ទៅពិតជាពិរោះខ្លាំងណាស់ ពិសេសនោះ គឺលោកចេញលេងទឹកមុខដាក់អ្នកទស្សនាទៀតផង ធ្វើឱ្យគ្រប់គ្នាដែលមើលហើយ សឹងតែលង់ស្រលាញ់ លោកគ្រប់គ្នាតែម្តង។ តោះ! ចង់ជ្រាបកាន់តែច្បាស់ មកទស្សនាវីដេអូខាងក្រោមដូចតទៅ៖

សុវត្ថិ មុន្នីវណ្ណ
លោកព្រាប សុវត្ថិ និងកូនៗ
សុវត្ថិ មុន្នីវណ្ណ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ