ភ្នំពេញ៖ កាលពីពេលថ្មីៗនេះផ្ទុះប្រតិកម្មពេញបណ្តាញសង្គម ក្រោយបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងគ្នា បាននាំគ្នានិយាយពាក្យពេចន៍ មិនគួរសមមកកាន់ Miss Universe កម្ពុជាកញ្ញារឿន ណាត និងធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកម្ពុជាមានការមិនពេញចិត្តយ៉ាងខ្លាំង។

ដោយក្នុងនោះពួកគេបាននិយាយថា បវរកញ្ញាកម្ពុជាមិនចេះនិយាយភាសាអង់គ្លេសដូចបេក្ខនារីដទៃ តានរយៈការLive វីដេអូរបស់នាងកាលពីពេលម្សិលមិញនេះ។

រឿងនេះកន្លងផុតទៅ មិនបានប៉ុន្មានផង ស្រាប់តែបវរកញ្ញាអាមេរិក នាង Sarah Rose Summer  និងបវរកញ្ញា Australia បានធ្វើការឆ្លើយតបទៅកាន់ហ្វេនកម្ពុជាទាំងអស់ ដែលកំពុងតែរិះគន់យ៉ាងខ្លាំងចំពោះពួកគេ ដែលបាននិយាយពាក្យទាំងនេះក្រោយខ្នង បវរកញ្ញារបស់កម្ពុជាបែបនេះ។

នាងក៏បាននិយាយរៀបរាប់តាមរយៈសារដ៏វែងយ៉ាងដូច្នោះថា៖ នាងមិនបានមានចេតនាអាក្រក់លើបវរកញ្ញាកម្ពុជានោះទេ គឺគ្រាន់តែមានចិត្តអាណិត នៃការលំបាករបស់នាងតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានសុំទោស និងសង្ឃឹមថា កុំឲ្យមានការយល់ច្រលំបែបនេះតទៅទៀត អ្វីដែលកាន់តែពិសេសនោះគឺ នាងក៏បានសន្យាថា ប្រសិនជាមានឱកាសនាង នឹងមកដើរលេងកម្សាន្តនៅប្រទេសកម្ពុជា។

បន្ទាប់ពីបានដឹងពីដំណឹងនេះ យើងក៏សង្ឃឹមថាអ្នកគាំទ្រដែលស្រលាញ់ និងចូលចិត្តបវរកញ្ញាកម្ពុជា សូមមានការយោគយល់ដល់នាង ព្រោះថានាងពិតជាមិនមានចេតនានិយាយអាក្រក់ ពីបវរកញ្ញាកម្ពុជានោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Miss Universe កម្ពុជារឿន ណាត
Miss Universe កម្ពុជារឿន ណាត
រឿន ណាត និងMiss Australia
រឿន ណាត និងMiss Australia
សារបកស្រាយរបស់ Miss Australia
សារបកស្រាយរបស់ Miss Australia
សារបកស្រាយរបស់ Miss Australia
រឿន ណាត និងMiss USA
សារបកស្រាយរបស់ Miss USA
សារបកស្រាយរបស់ Miss USA
សារបកស្រាយរបស់ Miss USA
ពេលពួកគេLive និយាយពីMiss កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត