ប្រិយមិត្ដប្រហែលជាស្គាល់ ហ្គេន លូលូ Gan Lulu រួចមកហើយ ែដលពេលនេះនាងត្រូវបាន ទទួលការរិះគន់ពី ទង្វើរដែលនាងធ្លាប់បានធ្វើ ដូចជាការរបូតរ៉ូប បញ្ចេញដើមទ្រូង ដែលទាំងនេះជាមូលហេតុធ្វើឲ្យ អ្នកគាំទ្ររបស់នាងមានការកើនឡើង យ៉ាងឆាប់រហ័ស។

យោងទៅតាមសារព័ត៌មានរបស់ឌេលីម៉ែល បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាដ៏ល្បីខាងបង្ហាញម៉ូតឡាន និងជាតារាល្បីនៅក្នុងអ៊ិនធើណេតនេះ គឺជាមនុស្សម្នាក់ ដែលចូលចិត្ដធ្វើសកម្មភាពមួយ ចំនួនដែលបង្វក់ ចិត្ដបុរសដូចជា ការបញ្ចេញសាច់ ស្លៀកពាក់សិចស៊ី និងការធ្វើល្បិចជារបូតរ៉ូបដើម្បីទាមទារការចាប់អារម្មណ៍ ពីទស្សនិកជន។ ចំពោះទង្វើរដែលនាង ធ្វើឲ្យរបូតរ៉ូបនៅ កម្មវិធីតាំងពិពណ៌ក្នុងចំណោមមុខសាធារណៈជន ក៏ដូចជាមុខកាមេរ៉ានេះ គឺនាងត្រូវបាន ទទួលពាក្យសម្ដីច្រើនជាងគេ ព្រោះទស្សនិកជនមួយចំនួន បានយល់ថានេះជាអ្វីដែលនាង ចង់បង្កើនចំនួនអ្នកគាំទ្ររបស់នាង និងជាល្បិចមួយតែប៉ុណ្ណោះ តែនេះក៏មិនមែនជាកលល្បិចលើកដំបូងរបស់នាងផងដែរ។ 

តើដើម្បីបង្កើនប្រជាប្រិយភាព ក៏ដូចជាការបង្កើនចំនួនអ្នកគាំទ្រ ពិតជាត្រូវធ្វើសកម្មភាពបែបនេះមែនទេ?

















កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]