ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ចោរកម្ម (​លួច​កាបូប​) មួយ​បាន​កើតឡើង ។

ហេតុ​ការ​ខាងលើ​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹ​ម តៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​ឈ្មោះ គុណ អៀ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​ដែល​បាន​ទុក​កាបូប​ចោល​ក្នុង​តូប​មុខ​ផ្ទះ ។

សម្ភារ​ដកហូត​បាន​រួម​មាន ១-​ចិញ្ចៀន​០៤​វង់ ២-​ខ្សែដៃ​មួយ​ខ្សែ ៣-​ក្រវិល​មួយគូ ៤-​ត្បូង​០៨​គ្រាប់​តូច ៥-​ប្រាក់​១៥០​ដុល្លារ ៦-​ម៉ូតូ​មួយ​គ្រឿង ។ ហើយ​បច្ចុប្បន្ន​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]