ចិន៖ មិននឹកស្មានសោះ ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ រឿង Aquaman បានបំបែកកំណត់ត្រានៅប្រទេសចិន ដែលអាចរកប្រាក់ចំណូលបានរហូតដល់ ៩៣.៦ លានដុល្លារអាមេរិក។

Aquaman

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថា ខ្សែភាពយន្ត Aquaman រកចំណូលបានច្រើនជាងរឿង Justice League រហូតដល់ ៩២ %, ច្រើនជាងរឿង Batman v Superman: Dawn of Justice ៧៨% និងវ៉ាដាច់រឿង Wonder Woman ត្រឹមយៈពេល ៣ ថ្ងៃប៉ុណ្ណោះ។

តារាសម្តែងនៅក្នុងខ្សែភាពយន្តនេះរួមមាន លោក Jason Momoa, កញ្ញា Amber Heard, លោក Willem Dafoe, លោក Patrick Wilson, លោក Dolph Lundgren, លោក Yahya Abdul-Mateen II, កញ្ញា Nicole Kidman និងតារាល្បីៗជាច្រើនដួងទៀត។

គួរឲ្យដឹងផងដែរ ខ្សែភាពយន្តខ្នាតយក្សនេះត្រូវបានចាក់បញ្ចាំងនៅចិនពីរសប្តាហ៍ មុនបញ្ចាំងនៅសហរដ្ឋអាមេរិក។ នៅអាមេរិករឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែធ្នូខាងមុខនេះ៕

យ៉ាងណាមិញ យើងត្រូវរង់ចាំទាំងអស់គ្នាថាតើរឿងនេះនៅអាមេរិក អាចរកចំណូលបានច្រើនដូចជានៅចិនដែរឬទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Aquaman
Aquaman
Aquaman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]