ភ្នំពេញ៖ សព្វថ្ងៃនេះ បើទោះជាអតីតតារាសម្តែងស្រីអ្នកនាង វ៉ាន់ ម៉ូនិច ផ្អាកពីសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែមានដដែលពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតឯកជនក្រោយពីឈប់ពីសិល្បៈ អ្នកនាង វ៉ាន់ មូនិច កំពុងតែសប្បាយរីករាយជាមួយជីវិតហាយសូរបស់ខ្លួន ដើរលេងក្រៅប្រទេសហាក់មិនស្តាយស្រណោះនឹងអាជីពចាស់នោះទេ។

ដោយឡែក កាលពីថ្មីៗនេះវិញ អ្នកនាង វ៉ាន់ មូនិច បានបង្កការភ្ញាក់ផ្អើលដល់ មហាជននៅលើបណ្តាញសង្គមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបបែបគ្រួសារជាមួយស្វាមី។ ម៉្យាងវិញទៀត នាងថែមទាំងបង្ហោះរូប ផ្ទះវីឡាដ៏ស្កឹមស្កៃមួយកន្លែង ដែលជាកាដូពីស្វាមីរបស់នាង ដើម្បីចាំទទួលស្វាគមន៍សមាជិកថ្មី ដែលនឹងចាប់កំណើតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៍រំភើប ហើយថែមអបអរសាទនូវជីវិតដ៏មានសុភមង្គលរបស់នាងជាមួយស្វាមីផងដែរ៕ 

វ៉ាន់ មូនិច និងស្វាមី
វ៉ាន់ មូនិច និងស្វាមី
វ៉ាន់ មូនិច និងស្វាមី
វ៉ាន់ មូនិច និងស្វាមី
វ៉ាន់ មូនិច និងស្វាមី
វ៉ាន់ មូនិច និងស្វាមី
វីឡាថ្មីរបស់ វ៉ាន់ មូនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច